ទើប​បើក​បាន​ប៉ុន្មាន​ថ្ងៃ ផ្សារទំនើប ខេ ម៉ល ទាក់ទាញ​អតិថិជន​យ៉ាង​កុះករ គោលដៅ​ស្រូប​ទាញ​ពលរដ្ឋកន្លះលាន​នៅតំបន់វេងស្រេង

សង្គម​និង​សេដ្ឋកិច្ច

ជា​ផ្សារទំនើប​ធំ​បំផុត​ដំបូង​នៅ​តាម​បណ្តោយ​ផ្លូវវេងស្រេង ផ្សារទំនើប ខេ ម៉ល បានក្លាយជា​កន្លែង​កម្សាន្តថ្មីសម្រាប់​អ្នក​ដែល​​ត្រូវ​ការ​ដើរទិញទំនិញ ជាមួយ​ការ​រៀបចំ​បរិយាកាស​ក្នុងទីធ្លាផ្សារ​ដ៏ធំទូលាយពោរពេញដោយធម្មជាតិបៃតង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឃើញ​ថាទើប​តែ​បើក​សាកល្បង​បាន​​ប៉ុន្មានថ្ងៃ​នេះ មាន​អតិថិជនយ៉ាង​កុះករ បាន​ចូលទៅ​ទិញទំនិញ ខណៈផ្សារទំនើប​ថ្មីសន្លាងនេះក៏​សំបូរ​ហាង​ទំនិញ​ទាំង​តូច​ទាំង​ធំ ហើយ​ក៏​មាន​​លក់ប្រូម៉ូត​បញ្ចុះ​តម្លៃ​សម្រាប់ការ​បើក​ដំណើរការ​ថ្មីថ្មោង។

ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង ជា​តំបន់​កកកុញ ហើយ​ដែល​គេ​ស្គាល់ជា​​ប្លុក​​រោងចក្រ​។ ​គោលដៅនៃ​ផ្សារទំនើបនេះ​គឺ​​ស្រូបទាញ​អតិថិជន​ជាង​កន្លះលានដែលរស់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។

អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ​ពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។ 

ប្រជាជនដែលរស់នៅជុំវិញ និងអ្នកដែលធ្វើដំណើរកាត់តំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាងទំនិញ កាហ្វេ និងភោជនីយដ្ឋានល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) រោងភាពយន្ត លេជេន (Legend Cinema) ហាងសម្ភារៈកីឡា Decathlon ហាងកាហ្វេ ប្រោន (Brown Coffee) ហាងសម្លៀកបំពាក់ Ten11 និង Zando ហាង Daiso ហាងនំបុ័ង Tous les Jours ហាងស្បែកជើង Nata Footwear ភោជនីយដ្ឋាន Santa Fe និង Pho City ហាង Potato Corner រោងអាហារ The Ground Food Market និងហាងជាច្រើនផ្សេងទៀត។