ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ ឧកញ៉ា សួរ វីរៈ បោះទុនវិនិយោគ Resort មិនក្រោម ៩កន្លែង

ជុំវិញ​ឧកញ៉ា
2.6K Shares

វិស័យទេសចរណ៍ ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលពិភពលោកបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ដើម្បីធានាឲ្យមានការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវខ្ពស់ ព្រោះថា វិស័យនេះ បាននាំមកនូវចំណូលជាតិ និងបង្កើតឪកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសនិមួយៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសេដ្ឋកិច្ចទេសចរណ៍ សំរាប់កម្ពុជា ទីផ្សារការងារក្នុងវិស័យទេសចរណ៍បានស្រូបយកការងារសំរាប់ អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ១០០%។ លើកលែង តែផ្នែកគ្រប់គ្រងបានផ្តល់ការងារ ត្រឺមប្រមាណ ៣០% ប៉ុណ្ណោះ។

ជាការពិត ដើម្បីការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងបុព្វហេតុផ្តល់ឪកាសការងារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ អ្នកជំនួញដែលបណ្តាក់ទុនក្នុងពហុវិស័យនៅប្រទេសកម្ពុជា លោកឧកញ៉ា សួរ វីរៈ បានបន្តបោះទុនវិនិយោគលើតំបន់កម្សាន្តចម្រុះទាំងតំបន់ព្រៃភ្នំ និងតំបន់កោះនៅតាមបណ្តាខេត្តមួយចំនួនដូចជា កោះកុង ព្រះសីហនុ និងមណ្ឌលគិរី ជាដើម។

សូមរំលឹកថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរឈានមុខគេតែមួយគត់ ដែលមានសាខាជាមួយប្រទេសថៃ​ ចិន និងវៀតណាម។​​ នៅឆ្នាំ​២០២១នេះបានពង្រីកខ្លួនច្រើនជាង ៤៦០​ សាខានៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មជាច្រើន​ និងសេវាកម្មបញ្ញេីអីវ៉ាន់ឆាប់រហ័សទាន់ចិត្ត ទំនុកចិត្ត និងសុវត្ថិភាព ។

អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស លោកឧកញ៉ា សួរ វីរៈ ថ្លែងបង្ហើបប្រាប់គេហទំព័រឧកញ៉ាញូស៍ ថា៖ “គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកបានវិនិយោគលើតំបន់ Resort ប្រមាណ ៩ កន្លែងរួចមកហើយ ខណៈដែលលោកគ្រោងនឹងពង្រីកតំបន់ទេសចរណ៍តាមរយៈ Resort បន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍”។

បន្ថែមលើនេះ លោកក៏កំពុងវិនិយោគក្រុមហ៊ុន កប៉ាល ដឹកជញ្ជូនភ្ញៀវទេសចរ Buva Sea Cambodia នៅខេត្តព្រះសីហនុ Bus Café, ហាងកាហ្វេ Arabitia, និង Micro Art ផងដែរ។

ឧកញ៉ាញូស៍ សូមបង្ហាញឲ្យស្គាល់តំបន់ Resort ទាំង ៩ កន្លែងរបស់អ្នកជំនួញដ៏ជោគជ័យល្បីឈ្មោះឧកញ៉ា សួរ វីរៈ ដូចតទៅ៖

១. សារ៉ា រីសត

ជារមណីយដ្ឋានដ៏ល្អឯក សម្រាប់ការស្នាក់នៅជាលក្ខណៈគ្រួសារនៅលើកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ។ សារ៉ា រីសត ផ្តល់ជូនកន្លែងសម្រាកលំហែកាយ និងបឹងហ្គាឡូបែបទំនើបដែលមានម៉ាស៊ីនត្រជាក់ WiFi ទូរទស្សន៍ផ្កាយរណប (មានតែមួយគត់នៅលើកោះ) ផ្កាឈូកក្តៅ រួមទាំងមានបារ និងភោជនីយដ្ឋានជាដើម។

សូមរម្លឹកបន្តិចថា សារ៉ា រីសត គឺជារមណីដ្ឋានដែលទទួលបានពានរង្វាន់នៅចំកណ្ដាលឆ្នេរសារ៉ាសិន។

២.Tube resort

មានទីតាំងស្ថិតនៅកោះរ៉ុងសន្លឹម រមណីយដ្ឋាន Tube ផ្តល់តំបន់ឆ្នេរឯកជនដ៏សក្តិស័មបំផុត សម្រាប់អ្នកស្រឡាញ់ដំណើរកម្សាន្តបែបឯកជនភាព។ Tube កន្លែងស្នាក់នៅនីមួយៗ លំដាប់សណ្ឋាគារផ្កាយ ៤ និង Free WiFi។ ចំណែកខាងក្នុងបន្ទប់ មានបំពាក់ម៉ាសុីនត្រជាក់ ទឹកផ្កាឈូក(ក្តៅ-ត្រជាក់) សាឡុង ព្រមទាំងរានហាលខាងមុខ អាចគេង អានសៀវភៅ ឬគយគន់ទេសភាពបានផងដែរ។

៣.Sandy Beach resort

ផ្ដល់ថាមពលឲ្យជីវិតនៅលើឆ្នេរខ្សាច់កោះរ៉ុងសន្លឹម ជាមួយ Sandy Beach Resort ដែលមានទីតាំងនៅត្រើយខាងកើតនៃកោះរ៉ុងសន្លឹម ដែលជាកោះដ៏ស្ងប់ស្ងាត់ និងស្ងប់ស្ងាត់បំផុត ដែលអាចមើលឃើញឈូងសមុទ្រថៃដ៏គួរឱ្យភ្ញាក់ផ្អើល។ អ្នកដែលបានទៅទស្សនាកន្លែងបានអះអាងថា ពិតជាអាចគេចចេញពីពិភពលោក និងសម្រាកលំហែកាយបានដោយពេញលេញ។

៤.Bodega Beach club គ្រោងនឹងបើកជាផ្លូវការឆាប់ៗនេះ
៥.សារ៉ាស៊ី រីសត

Sara sea resort ស្ថិតនៅលើឆ្នេរ Saracen Bay កោះរ៉ុងសន្លឹម ដែលផ្តល់ជូន​បឹងហ្គាឡូ​ដែល​មាន​ទេសភាព​សមុទ្រដ៏ស្រស់ស្អាត ភោជនីយដ្ឋាននៅមាត់សមុទ្រ និងបារ។

៦.Eden Beach resort

𝐄𝐝𝐞𝐧 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 គឺជាសណ្ឋាគារដ៏ល្អប្រណិត ជាប់មាត់ឆ្នេរដែលមានខ្សាច់សក្បុស និង ទេសភាពស្អាត រួមទាំងសេវាកម្មដ៌ល្អឥតខ្ចោះ សក្តិសមបំផុតសម្រាប់អំណោយដល់មនុស្សជាទីស្រឡាញ់។ Eden Beach គឺជា រីស៊ត ដែលមានការតុបតែងយ៉ាងល្អប្រណិត និង បំពាក់ដោយឧបករណ៍ប្រើប្រាស់ ទំនើបៗ បំពេញគ្រប់តម្រូវការរបស់លោកអ្នក។ រឹតតែពិសេស Eden Beach Resort អមព័ទ្ធដោយសួនច្បារបៃតងខ្ចី និងកន្លែងអង្គុយ លម្ហែកាយស្រូបខ្យល់អាកាសបរិសុទ្ធ និង គយគន់ទេសភាពមាត់សមុទ្រ ដ៏ស្រស់ស្អាត។

បើតាមការបញ្ជាក់ពីលោកឧកញ៉ា សួរ វីរៈ សណ្ឋាគារ Eden Beach Resort នៅកោះរ៉ុងសន្លឹមរបស់ពួកយើង ស្អាតប្រៀបបាននឹងឋានសួគ៍អញ្ចឹង ហើយមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ ម្ហូបគ្រឿងសមុទ្រស្រស់ៗ មាន Bar នៅមាត់ឆ្នេរសម្រាប់អង្គុយទទួលទានអាហារឆ្ងាញ់ៗ ខ្យល់អាកាសបរិសុទ្ធ លើសពីនេះ លោកអ្នកអាចអ៊ុទូកលើទឹក ឬ មុជទឹកមើលផ្កាថ្មក៌បានដែរ

៧.Koh sdach resort


រីសត លក្ខណៈ Private ដំបូងគេបង្អស់នៅលើកោះស្ដេចឆ្នេរដូង ស្ថិតក្នុងខេត្តកោះកុង ដែលនឹងគ្រោងបើកជាផ្លូវការនៅថ្ងៃ១៨ ខែវិច្ឆិកានេះហើយ។

៨.Apex koh kong resort ត្រូវបានបើកដំណើរការតាំងពីឆ្នាំ២០០៩មកម្លេះ ស្ថិតក្នុងខេត្តកោះកុង

៩.Pidoma resort Moundulkiri គ្រោងនឹងបើកឆាប់ៗ ស្ថិតក្នុងទឹកដីខេត្តមណ្ឌលគិរី។

2.6K Shares