ក្រុម​សម្តែងល្ខោន «ព្រះអនរុទ្ធ ព្រះនាងឧស្សា» ប្រកាស​ចាប់ផ្តើ​ម​សម្តែង​ឡើង​វិញ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងាររៀបចំសម្តែងល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» បានប្រកាសពីការបើកសម្តែងឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈធំ ដោយសារជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងាររៀបចំបានសម្រេចរៀបចំកំណត់ការសម្តែងជាថ្មីរយៈពេល២ថ្ងៃ គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ និង​បានជូនដំណឹងដល់ទស្សនិកជនដែលមានសំបុត្រចូលរួមទស្សនា អាចអញ្ជើញមកដូរយកសំបុត្រថ្មី ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅសាលមហោស្រពចតុមុខ។

ការសម្តែងល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធ ព្រះនាងឧស្សា» គ្រោងធ្វើឡើងតាំងពីឆ្នាំ២០២០ ប៉ុន្តែ​ត្រូវបានពន្យារពេលម្តងជាពីរដងរួរហូតមកដល់ចុងឆ្នាំ២០២១នេះ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ទើបក្រុមការងារសម្តែងបាន​ប្រកាសរៀបចំ​ឡើងវិញ៕