អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភថវិកា ២លានដុល្លារ ដល់នាយករដ្ឋមន្រ្តីឡាវ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជំនួយជាថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់នាយករដ្ឋមន្រ្តីឡាវ ដើម្បីប្រយុទ្ធប្រឆាំងមេរោគរាតត្បាតសកលកូវីដ-១៩ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ជំនួយ ២លានដុល្លាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី ២៩ ខែ វិច្ឆិកានេះ។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត ជាថវិការបស់ក្រុមហ៊ុនឯកជន។ លើសពីនេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ៕