នៅ​ជាប់ខ្មែរ​យើង​នេះ​ទេ ​ឡាវ​ មាន​សេដ្ឋី​មួយ​រូប​មាន​ទ្រព្យ​សម្បត្តិ​ជិត​ពាន់​លាន​ដុល្លារ

អន្តរជាតិ
4.3K Shares

អត្ថបទមុន​ ឧកញ៉ាញូវសន៍​បាន​បង្ហាញ​​ពី​បុគ្គល​ជាប់​ឈ្មោះ​ជា​សេដ្ឋី​មាន​បំផុត​តាមប្រទេស​នៅ​តំបន់​អាស៊ាន។ ដោយឡែក​អត្ថបទ​នេះ​វិញ ឧកញ៉ា​ញូវសន៍​នឹង​បន្ត​​ជីកកកាយ​ឲ្យ​អ្នកតាមដាន​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​ស្ដេចត្រាញ់​នៃ​ប្រទេស​ឡាវ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Khamtai Siphandone ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ប្រចាំ​ប្រទេសឡាវ។ ហើយប្រវត្តិ​សេដ្ឋី​ដែលមាន​ ហើយ​ទម្រាំ​មាន​ថ្ងៃជោគជ័យ​បែបនេះ ​អ្នកនយោបាយ​វ័យ ៩៧ ឆ្នាំ​ ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ដែល​គ្រប់គ្នា​អាច​នឹង​ស្មាន​មិនដល់។

លោក​បាន​ធំធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​ត្រកូល​កសិករ និង​ការងារ​ដំបូង​របស់​លោក​គឺជា​អ្នក​រត់សំបុត្រ​តាម​ប្រៃសណីយ៍​ និង​ក្រោយ​មក​​បាន​ចូលរួម​ក្នុង​ចលនា​រំដោះជាតិ Laos Issara បន្ទាប់ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ដើម្បី​ទាមទារ​ឯករាជ្យភាព​របស់​ឡាវ ព្រមទាំង​ប្រឆាំង​នឹង​ការ​វិលត្រឡប់​នៃ​ការ​គ្រប់គ្រង​អាណាព្យាបាល​របស់​បារាំង។

លុះ​ដល់​ឆ្នាំ ១៩៥៤ លោក Siphandone បាន​ក្លាយ​ជា​សមាជិក​នៃ​បក្ស​កុម្មុយនីស្ត​ Indochina និង​រំលង​បាន​មួយឆ្នាំ​បាន​ក្លាយជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​ឡាវ Laos People’s Party ដែល​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នៅ​ឆ្នាំ ១៩៥៧។

ការ​ប្រឡូក​នៅ​ក្នុង​វិស័យ​នយោបាយ​របស់ Siphandone គឺ​មាន​ភាព​ជោគជ័យ​ខ្លាំង​ពោល​គឺ​នៅ​ឆ្នាំ ១៩៦២ លោក​បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​នាយ​សេនាធិការ​នៃ​អង្គភាព​ប្រដាប់​អាវុធ ​ប្រចាំ​តំបន់​ Pathet Lao ហើយ​រំលង​បាន​តែ ៤ ឆ្នាំ​​បាន​ឡើង​តំណែង​ជា​មេបញ្ជាការ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ឡាវ ដែល​ធ្វើការ​ប្រឆាំង​នឹង​កងទ័ព​វៀតណាម​ខាងត្បូង។

ក្រោយ​ឡាវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របប​កុម្មុយនីស្ត​នៅ​ឆ្នាំ ១៩៧៥ បុរស​ដែល​មាន​ដើម​កំណើត​ជា​កូន​កសិករ​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​អនុប្រធាន​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ហើយ​លោក​បាន​កាន់​តំណែង​នៅ​ការិយាល័យ​នេះ​អស់​រយៈ​ពេល ១៦ ឆ្នាំ​ មុន​បន្ត​ក្លាយ​ជា​អ្នក​ស្នង​ជា​ប្រធាន​គណបក្ស LPRP នៅ​ឆ្នាំ ១៩៩១ ដែល​គ្រានោះ​លោក​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី។

រហូត​ដល់​ឆ្នាំ ១៩៩៨ លោក Khamtai Siphandone បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​​ប្រទេស​ឡាវ ហើយ​បាន​ក្ដោបក្ដាប់​ឋានៈ​មួយ​នេះ​រហូត​ដល់​ខែមិថុនា ២០១៦ ទើប​បាន​ចុះចេញ​ពី​តំណែង។

ដោយឡែក ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​គឺ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​​ជាក់លាក់​ទេ ​គ្រាន់តែ​ដឹង​ថាប្រភព​ព័ត៌មាន​បរទេស​ចុះផ្សាយ​​អាច​មាន​ចន្លោះ​ ៨០០ ទៅ ៨៦០ លាន​ដុល្លារ​អាមេរិក៕

4.3K Shares