មកដឹក​តិកនិក​វាស់កាត់​វាំងននដាក់​ផ្ទះ​ថ្មី​​ទើប​ទិញ​ កុំឲ្យ​​ពិបាក​សួរ​ជាង

សង្គម​និង​សេដ្ឋកិច្ច

វាំងននគឺជាផ្នែកមួយនៃសោភ័ណភាព​នៅ​​ក្នុងផ្ទះ ដើម្បីការពារបន្ទប់ពីពន្លឺព្រះអាទិត្យ ឬការមើលឃើញពីខាងក្រៅ។ វាំងននអាចទិញបាននៅតាមកន្លែងជាច្រើន ហើយសព្វថ្ងៃ​ក៏​មានភាពងាយស្រួលក្នុងការស្វែងរកម៉ូតជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែប្រហែលជាពេលខ្លះ យើងក៏​ពិបាករកទិញវាំងននឬក្រណាត់ណាដែលយើងចង់តម្រូវតាមចិត្តផ្ទាល់ខ្លួន។ អត្ថបទពិសេស​នេះ ឧកញ៉ាញូសន៍ ណែនាំ​ពី​របៀបការវាស់និងគណគណនាវាំងនន ដើម្បីកាត់ទៅតាមតម្រូវការនិង​ចំណង់ចំណូលចិត្តសម្រាប់ដេគ័រ​ក្នុង​ផ្ទះខ្លួនឯងបាន។

ការវាស់និងគណគណនាវាំងននគឺតម្រូវទៅតាមប្រភេទ ក្រណាត់ ទំហំ បង្អួច និងម៉ូតវាំងនន។

វិធីនៃការវាស់វាំងននគឺ

  • វាស់ទទឹងបង្អូចដោយបញ្ចេញ​ ១តឹក កន្លះ ទៅ ២តឹកកន្លះ (ស្តង់ដារ) សងខាងបង្អួច ។
  • វាស់កម្ពស់បង្អួចដោយបញ្ចេញ ១តឹកកន្លះឡើងលើ និងទុក ១តឹក (ស្តង់ដារ) ពីឥដ្ឋ។

ជាបន្តសូមលើកយកការគណនាវាំងនន ជីពភ្លី ធម្មតានិងវាំងននចោះកង ដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្ន និង ប្រើប្រាស់ក្រណាត់ដែលមានធ្មេញឈើ ២.៨ម៉។

  • ១.វាំងននជីពភ្លី
    យកទទឹងដែលបញ្ចេញរួចគុណ ២.៥ ជាការស្រេច។
    ឧ. ទទឹង ២ម x ២.៥ = ៥ម ។ ដូចនេះបង្អួចទំហំ ២ មែត្រ ប្រើក្រណាត់អស់ ៥ ម៉
  • ២.វាំងននចោះកង
  • យកទទឹងដែលបញ្ចេញរួចស្រេច គុណ ២.៨ ជាការស្រេច។
  • ឧ. ទទឹង ២ម x ២.៨ = ៥ម ។ ដូចនេះបង្អួចទំហំ ២ មែត្រ ប្រើក្រណាត់ អស់ ៥.៦ ម៉

ជាមួយគ្នា​នេះ ជាការ​ណែនាំ​បន្ថែម​សុំ​កុំ​បោកគគ់ដោយប្រើម៉ាស៊ីន។ វាំងននជាធម្មតាមិនសូវមានស្មាមប្រឡាក់ទេបើយើងគ្រាន់តែប្រើប្រាស់សម្រាប់បើកនិងបិទ ប៉ុន្តែធូលីត្រូវជាប់ទៅនឹងវាំងននជារៀងរាល់ថ្ងៃ។ ដូចនេះយើងគ្រាន់តែយកវាំងននមកត្រាំនឹងទឹកសាប៊ូរយៈពេលប្រមាណ ២០ ទៅ ៣០នាទី រួចជាន់ ២ ទៅ ៣ នាទី រួចលើកពួតជាការស្រេច។ បើសិនជាទឹកនៅខ្មៅខ្លាំងសូមបោក​ម្តង ឬ ពីរដងទៀតរួចហាលក្រោមកំដៅថ្ងៃនឹងគ្មានធូលី៕