ណែនាំឲ្យស្គាល់ ភ្នំមួយល្បីថាជាឋានសួគ៍ធម្មជាតិ ស្ថិតនៅតាមផ្លូវទៅចម្ការអំពៅ អ្នកឧកញ៉ា លី យ៉ុងផាត់

កម្សាន្ត
720 Shares

“រម្មណីយដ្ឋានបុរាណវិទ្យាភ្នំព្រះ” តំបន់ទេសចរណ៍ប្រៀបបានឋានសួគ៍ធម្មជាតិកប់ក្នុងព្រៃភ្នំដ៏ធំ ពោរពេញដោយដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ។ ចំណែកនៅក្នុងភ្នំវិញ ថែមទាំងមានល្អាងភ្នំ និងរូងភ្នំនានាសុទ្ធសឹងត្រូវបានរៀបចំជាទីសក្ការៈនិងគោរព ដោយមានព្រះបដិមាចាប់ពីបីទៅប្រាំព្រះអង្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មគ្គុទេសន៍ទេសចរ លោក សឿន សាយ ប្រាប់គេហទំព័រឧកញ៉ាញូស៍ថា រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិតដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ។

លោកបន្តថា ភ្នំព្រះ ហាក់ខុសប្លែកពីភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ហើយអ្វីដែលកាន់តែពិសេសនោះ គឺភ្ញៀវទេសចរណ៏អាចចោលភ្នែកក្រឡេកទៅមើលទេសភាពព្រៃឈើបៃតងខ្ចី អមជាមួយនឹងដុំថ្មធំៗប្រទាក់ក្រឡាជាន់គ្នា ដូចយើងដំរាប ដែលបណ្ដុំ​ទេសភាព​គួរ​ជា​ទី​គយ​គន់​នៃ​រមណីយដ្ឋាន។ ម្យ៉ាងទៀត ភ្នំព្រះ គឺសក្ដិសមបំផុត​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ​បៃ​តង ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង​ត្រូវ​ការ​​លំហែ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ។ 

បើតាមមគ្គុទេសន៍ទេសចររូបនេះ ការផ្តិតយករូបភាពពីទីកន្លែងទាំងនោះ ហើយយកមកចែកចាយបន្តនៅបណ្តាញសង្គមហ្វេសប៊ុកពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនរាប់មិនអស់ ព្រោះទាំងនេះបានទាំងជួយផ្សព្វផ្សាយកន្លែងទេសចរណ៍ស្អាតៗ នៅក្នុងស្រុក ហើយក៏បានជួយដោយប្រយោល ក្នុងរកចំនូលចូលប្រទេសជាតិផងដែរ។ 

សូមបញ្ជាក់ថា រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ មានទីតាំងស្ថិតនៅតាមផ្លូវទៅចម្ការអំពៅ លី យ៉ុងផាត់ ស្ថិត​នៅ ​ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺដោយមានចម្ងាយពីទីរួមខេត្តប្រមាណជា ៥០គីឡូម៉ែត្រ និង ១១៥គីឡូម៉ែត្រពីភ្នំពេញ។ តំបន់ទេសចរណមួយនេះ មានផ្ទៃដីជាង ១០០ ហិកតា ពោរពេញដោយខ្យល់អាកាសបរិសុទ្ធអាចសម្រាកលំហែកាយត្រជាក់ខ្លួនស្រួល ត្បិតមានដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ៕

TOP Videos - ទិដ្ឋភាពនៅក្នុងវត្តភ្នំព្រះ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  - YouTube
720 Shares