ABA បើក​​​សាខាថ្មី​ដំបូងនៅខេត្ត​ប៉ៃលិន ផ្តល់​សេវា​កាន់តែ​កៀក​ដល់​ពលរដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ​ឈាន​មុខ​គេ​ ABA បាន​បើក​ដំណើរការ​សាខា​ដំបូង​នៅ​ខេត្ត​ប៉ៃលិន ជា​ខេត្ត​ច្រក​សេដ្ឋកិច្ច​មួយ​ជាប់​ជាមួយ​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្តីប្រកាស​របស់​ព័ត៌មាន​របស់​ធនាគារ​ ការ​បើក​សាខា​ថ្មី​ដំបូង​នៅ​ខេត្ត​ប៉ៃលិន​ ដើម្បីផ្តល់​សេវា​កាន់​តែ​កៀក​ប្រជាពលរដ្ឋ​ ដោយ​មិនចាំបាច់ពិបាកធ្វើដំណើរឆ្ងាយដូចមុនទៀត។ ឥឡូវនេះអតិថិជន​អាចប្រើប្រាស់សេវាធនាគារដ៏ទំនើបបាន​ពេញលេញនៅក្នុងខេត្ត​ផ្ទាល់។

ធនាគារ​ ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៩៦ និង​បច្ចុប្បន្ន​បាន​​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ជាមួយ​សាខា ៧៩​ កន្លែង​​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​៕