ក្រុមហ៊ុន​សេដ្ឋី Jeff Bezos ទទួលបាន​​ទឹកប្រាក់​រយ​លាន​ដុល្លារ​ពី​អង្គការ​ NASA ពី​គម្រោង​អភិវឌ្ឍ​ស្ថានីយ​អវកាស

អន្តរជាតិ
130 Shares

រដ្ឋបាល​អាកាសចរណ៍​ជាតិ និង​អវកាសអាមេរិក​​ហៅកាត់ NASA បានចំណាយ​​ថវិកា​ប្រមាណ ៤១៥,៦ លាន​ដុល្លារ​អាមេរិក ទៅក្រុមហ៊ុន Blue Origin របស់​មហាសេដ្ឋី Jeff Bezos ក្រុមហ៊ុន​ម៉ៅការ​ Northrop Grumman Corp និង​ Nanoracks សម្រាប់គម្រោង​​សាងសង់​ស្ថានីយ​អវកាស​​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទឺកប្រាក់​ដ៏ច្រើន​សន្ធឹកនេះ ជា​ការ​លើកទឹកចិត្ត​សម្រាប់​​ក្រុមហ៊ុន​ឯកជន ដែល​បាន​​ចូលរួម​ចំណែកគាំទ្រ​ដល់​គម្រោង​អភិវឌ្ឍ​វិស័យ​​អវកាស​របស់​រដ្ឋាភិបាល​អាមេរិក។

NASA បាន​ប្រគល់​ទឹកប្រាក់​ប្រមាណ ១៣០ លាន​ដុល្លារ​អាមេរិក​ទៅកាន់​ក្រុមហ៊ុន Blue Origin សម្រាប់​ការ​អភិវឌ្ឍន៍​ស្ថានីយ​អវកាស Orbital Reef ដែល​គម្រោង​នេះ​គឺ​ជា​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Sierra Space និង Boeing Co. ។

ដោយឡែក ក្រុមហ៊ុន​បណ្ដាក់ទុន Nanoracks ទទួល​បាន​ថវិកា​ច្រើនជាងគេ ១៦០ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​អវកាស Starlab ដែល​ចូលរួម​សហការ​ពី​ក្រុមហ៊ុន Lockheed Martin Corp និង Voyager Space ខណៈ​ការ​សាងសង់​នឹង​ធ្វើឡើង​នៅ​ឆ្នាំ ២០២៧។

រីឯ​ក្រុមហ៊ុន​ម៉ៅការ Northrop Grumman Corporation វិញ​ទទួល​បាន​ចំណែក​តិច​ជាង​ Blue Origins បន្តិច​ពោល​គឺ​ទទួល​បាន ១២៥,៦ លាន​ដុល្លារ​អាមេរិក៕

ប្រភព: news18

130 Shares