ឥណ្ឌា​ងាក​មក​ទិញ​ប្រេងដូង​ម៉ាឡេស៊ី ក្រោយ​ម៉ូយ​ដុំ​ឥណ្ឌូណេស៊ី​តំឡើង​តម្លៃ​ប្រេងដូង

អន្តរជាតិ
164 Shares

ប្រទេស​ឥណ្ឌា​​គ្រោង​ងាក​មក​ទិញ​ប្រេងដូង​ពី​ប្រទេស​ម៉ាឡេស៊ី​បន្ថែម​វិញ បន្ទាប់​ពី​ពន្ធ​នៃ​ការ​នាំចេញ​ប្រេងដូង​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ប្រេងដូង​ធំ​បំផុត​របស់​ឥណ្ឌា​មាន​អត្រា​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន។ នេះ​បើ​តាម​សម្ដី​របស់​នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នក​ចម្រាញ់​សារធាតុ​រំលាយ​របស់​ប្រទេស​ឥណ្ឌា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេស​ឥណ្ឌូណេស៊ី​បាន​បង្កើន​កម្រិត​ពន្ធ​កាន់តែ​ខ្ពស់​ សម្រាប់​ការ​នាំ​ចេញ​ជាង​ឆ្នាំទៅ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​ប្រេងដូង កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ភាគច្រើន​មាន​ផល​វិបាក​ខ្លាំង​។

“ការ​នាំចូល​ប្រេងដូង​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មក​ក្នុង​ប្រទេស​ឥណ្ឌា​កន្លង​មក​មាន​រហូតដល់ ៧០-៧៥% ហើយ​ការ​បន្ថែម​កម្រិត​ពន្ធ​ពី​ឥណ្ឌូណេស៊ី គឺ​ធ្វើ​ឲ្យ​អ្នក​ចម្រាញ់​ប្រេង​នៅ​ឥណ្ឌា​ជួប​ផល​វិបាក​ក្នុង​ការ​ទិញ​ប្រេង​ពី​ពួកគេ”។

គិត​ពី​ខែមករា មក​ដល់​ខែកញ្ញា​ឆ្នាំនេះ ការ​នាំចូល​ប្រេងដូង​ពី​ឥណ្ឌូណេស៊ី​មាន​ការ​ធ្លាក់​ចុះ​មក​សល់​ត្រឹម ៥៥% ខណៈ​ការ​នាំចូល​ពី​ម៉ាឡេស៊ី​ហក់ឡើង​ដល់ ៤៥%៕

ប្រភព: CNA

164 Shares