កូរ៉េខាងត្បូង អនុម័តកញ្ចប់ថវិកាជាង ៥០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំក្រោយ

អន្តរជាតិ
0 Shares

ថ្មីៗនេះ សភាប្រទេសកូរ៉េខាងត្បូង បានអនុម័តបង្កើនថវិកាបម្រុងទុកនៅឆ្នាំក្រោយពីចំនួន ៣,៣ ពាន់លានវ៉ុន ដល់ ៦០៧,៧ ទ្រីលានវ៉ុន (៥១៦,៤២ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ និងជួយដល់អ្នកដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ ១៩ ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុបាននិយាយថា នោះគឺជាការកើនឡើង ៨,៩% ពីថវិកាដែលបម្រុងទុកនៅឆ្នាំនេះ ដែលមិនទាន់រាប់បញ្ចូលទាំងថវិកាបន្ថែមសម្រាប់គ្រាអាសន្នចំនួន ២ ទៀតនៅឡើយ ។

ជាក់ស្តែងថវិកាដែលបម្រុងទុកនេះ បានបង្កើនការចំណាយសរុបដល់ ៨,៩ ទ្រីលានវ៉ុន ពីសំណើលើកដំបូង រួមទាំងថវិកាជំរុញទឹកចិត្តចំនួន ២ ទ្រីលានវ៉ុន ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និង ១,៤ ទ្រីលានវ៉ុន ដើម្បីទប់ស្កាត់ ២ ផ្សេងគ្នា ទាក់ទងជាមួយជំងឺកូវីដ ១៩ និងទៅលើហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តផងដែរ ។

គួរបញ្ជាក់ផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទី ៤ នៅអាស៊ី ដែលពឹងផ្នែកខ្លាំងទៅលើការនាំចេញបន្ទះឈីបកុំព្យូទ័រ ស្មាតហ្វូន ឡាន និងកប៉ាល់ មួយនេះ មើលទៅហាក់កំពុងស្ថិតនៅលើផ្លូវ ដែលអាចឈានដល់កំណើន ៤% នៅឆ្នាំនេះ ដែលជាការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការធ្លាក់ចុះ ០,៩% នៅឆ្នាំ ២០២០ ដែលជាតួលេខអាក្រក់បំផុតមួយ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយ ។ យ៉ាងណានេះបើតាមការព្យាករណ៍របស់ធនាគារកណ្តាលកូរ៉េខាងត្បូង ៕

ប្រភព: CNA

0 Shares