កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ចូលរួមផ្តល់កិត្តិយសក្នុងពិធីរៀបអាពាហ៍ពិពាហ៍ប្អូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ជុំវិញ​ឧកញ៉ា
1.1K Shares

កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមពិធីមង្គលការប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នារសៀលថ្ងៃចន្ទ ទី៦ ធ្នូនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីមង្គលសិរីសួស្តីអាពាហ៍ពិពាហ៍ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ជាគូរនឹងកូនប្រុស លោក វ៉ន ខួច បានរៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតាបិតាចាស់ទុំត្រកូលរាមច្បងទាំងសងខាងទៅតាមប្រពៃណី វប្បធម៌ខ្មែរ។

ពិសេសទៀតនោះ វត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរី និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួម ព្រមទាំងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់តាមបណ្តាក្រសួង អភិបាលខេត្ត អ្នកជំនួញ និងតារាចម្រៀងល្បីចូលរួមផងដែរ។

ទន្ទឹមនឹងនោះ​ ពិធីរៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ សំណព្វចិត្តអ្នកឧកញ៉ា នៅពេលនេះ បើទោះរៀបចំឡើងនៅស្រុកស្រែក៏ពិតមែន ប៉ុន្តែឃើញមានការរៀបចំតុបតែងរចនាបទ ច្នៃប្រឌិតប្លែកស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ ក្រោមទឹកមុខញញឹមពណ្ណរាយ នៃវត្តមានមាតាបិតា បងប្អូនចាស់ព្រឹទ្ធាចារ្យ រួមនិងភ្ញៀវកិត្តិយស ពិសាលភោជនីអាហារអមដោយតន្រ្តីប្រគុំរងំអឺកង់នាទឹកដីខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់ក្រុមគ្រួសារត្រកូល “ឡេង” ៕

1.1K Shares