ឆ្នាំក្រោយ ក្រុមហ៊ុនផលិតឡានវៀតណាម គ្រោងបោះទុនចូលទៅក្នុងទីផ្សារភាគហ៊ុនអាមេរិក

អន្តរជាតិ
100 Shares

Vingroup JSC ដែលជាក្រុមហ៊ុនផលិតឡានធំជាងគេរបស់វៀតណាម បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានគម្រោងចុះបញ្ជីរថយន្ត VinFast នៅលើទីផ្សារភាគសហ៊ុនសហរដ្ឋអាមេរិក នៅក្នុងឆមាសទី ២ នៃឆ្នាំក្រោយ ដែលរំពឹងថាអាចប្រមូលយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុនបាននិយាយថា ការចុះបញ្ជីនេះអាចនឹងកើតឡើង ក្នុងរយ:ពេល ២ ទៅ ៣ ឆ្នាំខាងមុខ ដោយសារតែក្រុមហ៊ុនរបស់ខ្លួន កំពុងតែមានភាពរីកចម្រើនខ្លាំង ចំពោះការចាប់ផ្តើមផលិតរថយន្តអគ្គិសនី ដែលអាចទាញអត្ថប្រយោជន៍ ពីវិនិយោគិនជាច្រើន ។

VinFast ដែលជាក្រុមហ៊ុនផលិតរថយន្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Vingroup បានដាក់គោលដៅកាលពីខែមេសាថា ខ្លួនកំពុងស្វែងរកការផ្សាយលក់មូលបត្រជាសារណ: (IPO) ដែលបានគ្រោងទុកសម្រាប់ត្រីមាសទី ២ នៃឆ្នាំនេះ ដោយម្លឹងឃើញតម្លៃ ៦០ ពាន់លានដុល្លារ ជាមួយនឹងការរំពឹងថាអាចនឹងកើនឡើងយ៉ាងហោចណាស់ ៣ ពាន់លានដុល្លារ ។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Vingroup បាននិយាយថាខ្លួន បានបង្កើតក្រុមហ៊ុនកាន់កាប់ មានមូលដ្ឋាននៅប្រទេសិង្ហបូរី ដែលមានភាគហ៊ុននៅក្នុងប្រតិបតិ្តការរបស់ក្រុមហ៊ុន VinFast នៅក្នុងប្រទេសវៀតណាម ដើម្បីជំរុញដល់ដំណើរការ IPO នេះផងដែរ ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានបង្ហាញថា ៖ “ក្រុមហ៊ុនថ្មី VinFast Singapore គឺជាជំហានមួយ ដើម្បីប្រែក្លាយ VinFast ទៅជាក្រុមហ៊ុនសកល ហើយរៀបចំសម្រាប់ IPO នៅក្នុងសហរដ្ឋអាមេរិក។ ហើយ Vingroup និងក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ VinFast Singapore” ។

​សូមបញ្ជាក់ផងដែរថា VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងបង្អស់របស់វៀតណាម ជាមួយនឹងម៉ូដែលដំបូងប្រើប្រាស់ថាមពលប្រេងឥន្ធន: និងដាក់ឲ្យប្រើប្រាស់លើដងផ្លូវ ក្នុងឆ្នាំ ២០១៩ ៕

ប្រភព: CNA

100 Shares