រដ្ឋ បញ្ជាឲ្យរដ្ឋបាលខេត្តសៀមរាប ត្រូវដកហូតដីព្រៃលិចទឹក ១៨៧ ទីតាំងពីអ្នកមានអំណាច និងប្រជាជនដែលចូលទន្ទ្រានកាន់កាប់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តសៀមរាប ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។ នេះបើតាមកិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាប ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យរបាយការណ៍ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of ocean and nature

តាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាប បានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់ ៣ ក្នុងខេត្តសៀមរាប មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកទាំង ០៦។

May be an image of outdoors

បើតាមកិច្ចប្រជុំដដែល រដ្ឋបាលខេត្តសៀមរាប ត្រូវបន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាប់ដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់។ ចំពោះ ប្រជាពលរដ្ឋដែលត្រូវធ្វើការប្រមូលផលស្រូវ ក្នុងករណីដែលស្រូវជិតប្រមូលផល អាជ្ញាធរទុកពេលឲ្យប្រមូលផលសិន។ ក្នុងនោះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក៕