សម្តេច ហ៊ុន សែន នឹងទៅពិនិត្យមើលវឌ្ឍនភាព គម្រោងសាងសង់ «អាកាសយានដ្ឋានអន្តរជាតិតេជោ»

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន នឹងទៅពិនិត្យមើលឌ្ឍនភាពគម្រោងសាងសងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលសាងសង់ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៦០០ហិកតា ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គិតមកដល់ពេលនេះ សម្រេចការសាងសង់បានប្រមាណជាង៣០%ហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ឈ្មោះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះជា «អាកាសយានដ្ឋានអន្តរជាតិតេជោ»។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក៕