មហាសេដ្ឋី​អាមេរិក​ម្នាក់​​លែង​មាន​សិទ្ធិ​ទិញ​វត្ថុបុរាណ ក្រោយ​ដកហូត​វត្ថុបុរាណ​ជាង ១៨០

អន្តរជាតិ
132 Shares

មន្ត្រី​ក្រសួងយុត្តិធម៌​នៅ​ទីក្រុង​ញូវយ៉ក​បាន​និយាយ​កាលពី​ថ្ងៃច័ន្ទ​ថា អ្នក​ប្រមូល​សិល្បៈ​ដ៏​លេចធ្លោ​ម្នាក់ និង​ជា​មហាសេដ្ឋី​អាមេរិក​បាន​ប្រគល់​មក​វិញ​នូវ​ស្នាដៃ​សិល្បៈ និង​វត្ថុ​បុរាណ​ចំនួន ១៨០ ដែល​ត្រូវ​បាន​លួច​ពី​ជុំវិញ​ពិភពលោក ដែល​ខ្លះ​តាំងពី​ជំនាន់​​ប្រទេស​ក្រិក​បុរាណ​ម៉្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដី​ប្រកាស​មួយ​នេះ​បាន​ធ្វើឡើង​ដោយ​អគ្គមេធាវី​ Cyrus Vance ដើម្បី​ជៀសវាង​ការ​យល់ច្រឡំ​ទៅ​លើ​លោក Michael Steinhardt និង​ការ​កាត់ទោស​នានា​ក្នុង​ពេល​បច្ចុប្បន្។ន តែ​ការ​ប្រកាស​នេះ​បាន​ចែង​ថា​ នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​មាន​សិទ្ធ​ទិញ​វត្ថុបុរាណ​ទាំងឡាយ​នៅ​លើ​ទីផ្សារ​ស្របច្បាប់​ឡើយ។

ដោយឡែក​ វត្ថុបុរាណ​ទាំងអស់​នោះ​មាន​ដូចជា ថូ​ដាក់​ភេសជ្ជៈ​រាង​ជា​ក្បាល​ក្ដាន់​ដែល​មាន​អាយុកាល​៤០០ ឆ្នាំ​មុន​គ.ស មាន​តម្លៃ ៣,៥ លាន​ដុល្លារ និង​មឈូស​ជនជាតិ​ក្រិក​បុរាណ​ដែល​មាន​អាយុកាល​ចន្លោះ​ពី ១ ២០០ ទៅ ១ ៤០០ ឆ្នាំ​មុន​គ.ស ខណៈ​តម្លៃ​របស់​វា​គឺ​ខ្ទង់​លាន​ដុល្លារ។

“រយៈ​កាល​ជាច្រើន​សតវត្ស​មក​នេះ Michael Steinhardt បាន​បង្ហាញ​ការ​ចង់បាន​វត្ថុបុរាណ ដោយ​មិន​ខ្វល់​ពី​រឿងខុសច្បាប់​ឡើយ ខណៈ​គាត់​បាន​ប្រមូល​ទិញ​លក់​គ្រប់​វត្ថុបុរាណ​ទាំងអស់​ទូទាំង​ពិភពលោក”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​លោក Cyrus Vance នៅពេល​ផ្ដល់​កិច្ច​សម្ភាសន៍​នោះ។

ដោយឡែក សម្រាប់​វត្ថុ​បុរាណ​អស់​ទាំងនោះ វិញ គឺ​មាន​ខ្លះ​បាន​លួច​ចេញពី​សារមន្ទីរ ពី​អ្នក​ប្រមូល​វត្ថុបុរាណ​ឯកជន ឬ​កន្លែង​ដេញថ្លៃ​ជាដើម ហើយ​វត្ថុបុរាណ​ទាំងនោះ​នឹង​ត្រូវ​ប្រគល់​ជូន​ទៅ​កាន់​ម្ចាស់កម្មសិទ្ធ​ស្របច្បាប់​ដូចដើម​វិញ​ជា​ពិសេស​គឺ​នៅ​ប្រទេស​លីបង់ ប៉ាគីស្ថាន និង​អ៊ីតាលី។

បញ្ជាក់​ដែរ​ថា​ វត្ថុបុរាណ​ទាំង ១៨០ ដែល​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ដោយ​មហាសេដ្ឋី​វ័យ ៨០ ឆ្នាំ​គឺ​នឹង​ត្រូវ​ផ្ដល់​ជូន​ម្ចាស់កម្មសិទ្ធ​ស្របច្បាប់​ឡើងវិញ ដែល​មាន​ទីតាំង​នៅ​ ១១ ប្រទេស​ផ្សេងៗ​គ្នា ខណៈ​បើ​គិត​ជា​តម្លៃ គឺ​ចូល​ជាង ៧០ លាន​ដុល្លារ​អាមេរិក៕

ប្រភព: businesstimes

132 Shares