ឆ្នាំ​២០២១ ឧកញ៉ា ៤ នាក់ លេច​ធ្លោ​ចេញមុខ​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ​ជួយ​សង្គម

ជុំវិញ​ឧកញ៉ា
4.6K Shares

ក្នុង​ពេល​ប្រទេស​កម្ពុជារង​ការ​រាតត្បាត​នៃ​មេរោគ​កូវីដ ១៩ ឃើញ​ថាសកម្មភាព​ជួយ​សង្គម​ក្នុង​ចំណោម​ឧកញ៉ា​ធំៗ មាន​ការ​​ផ្ទុះ​ការ​ចាប់អារម្មណ៍​ពីមហាជន​យ៉ាង​ខ្លាំង។ ក្នុងឆ្នាំ ២០២១ នេះ ​ឧកញ៉ា ៤ រូប​ហាក់​ចេញ​សកម្មភាព​រ​យ៉ាង​ផុលផុស​ជាងគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ឧកញ៉ា​គិត ម៉េង

​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប​រូប​នេះ តែងតែ​ចេញមុខផ្តល់ជំនួយមនុស្សធម៌ ឆ្លើយតប​ការអំពាវនាវពី​រដ្ឋាភិបាល។ អ្នក​ឧកញ៉ា​គិត ម៉េង និងភរិយា បានបរិច្ចាគថវិការាប់​លាន​ដុល្លារ​ជាមួយ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។ ​​សកម្មភាព​ថ្មីចុងក្រោយ​នេះ គឺ​អ្នក​ឧកញ៉ា​បាន​ផ្តល់​ថវិកា​២លានដុល្លារអាមេរិកដល់រដ្ឋាភិបាល​ឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

អ្នក​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា

ចាប់តាំង​ជំងឺ​កូវីដ១៩ បា​ន​ផ្ទុះ​រាលដាល​ក្នុង​ទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត់ត្រា​ បាន​បរិច្ចាគ​ថវិកា​មិន​ក្រោម ១០​លានដុល្លារនោះទេ។ អតីត​ពលករ​នៅ​កូរ៉េ​ដែល​វិវឌ្ឍ​ខ្លួន​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ធ្លាប់​បាន​ពោល​ពាក្យពេចន៍​ដ៏​ចាក់​ដោត​ថា កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការ​ចូលរួម​ចែករំលែក​ជួយ​សង្គម ពេល​សង្គម​ត្រូវការ និង​រួមសុខ រួម​ទុក្ខ ជាមួយ​រាជរដ្ឋាភិបាល គឺជា​កាតព្វកិច្ច​ដ៏​ចម្បង​របស់អ្នកឧកញ៉ា និង​ក្រុម​គ្រួសារ ដែល​មិន​អាចឈរឱបដៃ​​ឱប​ដៃ​ដោយ​មិន​ខ្វល់ខ្វាយ​បាន​ឡើយ។

អ្នកឧកញ៉ា ចេន ហ្ស៊ី 

អ្នក​ឧកញ៉ា​ដែល​មាន​ដើម​កំណើត​ចិន​រូប​នេះ ក៏តែងតែចេញ​មុខ​ជួយ​ដល់​សង្គមដោយ​ផ្ទាល់ និង​ជាមួយ​​រាជរដ្ឋាភិបាល​។ ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប អ្នក​ឧកញ៉ា​បាន​​ផ្តួចផ្តើមបង្កើត​​អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដោយ​បាន​រៀបចំ​កម្មវិធីសប្បុរសធម៌​សរុប​ជាង ២៤០ លើក​ ប្រមូល​ថវិកា​បាន​ជាង​ ៧,៦៥ លាន​ដុល្លារ​អាមេរិក​ជួយ​​ដល់ពលរដ្ឋ​កម្ពុជា​ជាង ៣០ ម៉ឺន​នាក់​៕

ក្រុមហ៊ុនជីប ម៉ុង

យោងតាមការផ្សាយលើ​ហ្វេសប៊ុកផ្លូវការ​របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានអ្នក​ឧកញ៉ា លាង ឃុន ជា​អគ្គនាយក​កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ចាប់តាំងពីឆ្នាំ២០២០ មក​ទល់នឹងពេលនេះក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាប្រមាណ ១០ លាន ៦ សែនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃមេរោគកូវីដ-១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន ជីប ម៉ុង ដែល​មានសម្ព័ន្ធក្រុមហ៊ុ​ន​ជិត ១០ ក៏​បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពសង្គម។ ជាកាយវិការ​គួរ​ឲ្យ​កោតសរសើរ​ថែម​ទៀត ក្នុងអំឡុងទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ឡាវ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​នេះក្រុមហ៊ុនជីបម៉ុង ក៏​បាន​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បរិច្ចាក​ថវិកា ២ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ឡាវ​ ខណៈ​ដែល​ប្រទេស​ភូមិផង​កម្ពុជា​នេះ​កំពុង​ប្រយុទ្ធនិង​រងគ្រោះ​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ១៩៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4.6K Shares