ឧកញ៉ា អ៉ឹង គីមហុង ដឹកកាដូទៅ Surprise ដល់មុខរោងជ័យថ្ងៃមង្គល ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី

ជុំវិញ​ឧកញ៉ា
13.4K Shares

ក្នុងថ្ងៃមង្គលការ ប្អូនស្រីពៅសំណព្វ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅឯខេត្តព្រៃវែង កាលពីថ្ងៃទី០៦ ធ្នូនេះ ឧកញ៉ា អ៉ឹង គីមហុង និងលោកជំទាវ សុខ ស្រីអូន ម្ចាស់ហាងលក់ម៉ូតូហុងដា អ៉ឹង ប៉ោប៉ី បាននាំយកនូវកាដូដ៏ពិសេស និងប្លែកពីគេ ជាចំណងដៃ surprised លោក ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមី ដល់រោងការ នោះគឺម៉ូតូធំ ម៉ាក Honda CBR ស៊េរីឆ្នាំ 2021 ដ៏ថ្មីសន្លាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អ៉ឹង គីមហុង លើកឡើងថា តាមពិតទៅកាដូចងដៃជាម៉ូតូធំជូនដល់ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងស្វាមីនេះ មិនមានអ្វីធំដុំណាស់ណាទេ តែជាការ surprised ពួកគាត់ ជាពិសេសស្វាមី របស់គាត់ ព្រោះលោកដឹងថា មនុស្សប្រុសភាគច្រើន ពួកគាត់ស្រលាញ់ចូលចិត្តម៉ូតូធំណាស់។ លើសពីនេះទៀត លោកដឹងថា បងប្អូនប្រុសៗ អ្នកឧកញ៉ា សុទ្ធតែអ្នកស្រលាញ់ចូលចិត្តការ ជិះម៉ូតូកម្សាន្តតាមខេត្តឆ្ងាយៗ ដូច្នេះលោកសង្ឃឹមថា កូនកម្លោះនឹងពេញចិត្ត ជាមួយម៉ូតូម៉ាក Honda CBR ស៊េរីថ្មីចុងក្រោយមួយនេះជាក់ជាមិនខាន។

ឧកញ៉ា អ៉ឹង គីមហុង បន្ថែមទៀតថា ដោយសារតែលោកជាមិត្តភ័ក្តិស្និតស្នាលជាមួយអ្នកឧកញ៉ា ឡេងណាវ៉ាត្រា និងធ្លាប់ជិះម៉ូតូចុះខេត្តញឹកញាប់ជាមួយគ្នាផងនោះ លោកកត់សម្គាល់ឃើញថា សមាជិកប្រុសៗក្នុងគ្រួសារពួកគាត់ សុទ្ធតែចូលចិត្តជិះម៉ូតូធំទៅកម្សាន្តតាមខេត្ត ហើយនេះ ជាចំណង់ចំណូលចិត្តពិសេសរបស់ពួកគាត់ ជាពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់តែម្ដង។  

គួរបញ្ជាក់ថា ឧកញ៉ា អ៉ឹង គីមហុង និងលោកជំទាវ សុខ ស្រីអូន គឺជាម្ចាស់ ហាងលក់ម៉ូតូហុងដា អ៉ឹង ប៉ោប៉ី ដែលមានទីតាំងស្ថិតនៅ ផ្លូវ2004 ភូមិតាងួន សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហាងលក់ម៉ូតូហុងដា អ៉ឹង ប៉ោប៉ី មានលក់ម៉ូតូម៉ាក ហុងដា ទំនើបគ្រប់ស៊េរី ជូនអតិថិជន រួមទាំងសេវាកម្មជួសជុល ប្ដូរប្រេងម៉ាស៊ីន ប្ដូរគ្រឿងបន្លាស់សុទ្ធៗគ្រប់ប្រភេទពីក្រុមហ៊ុនផ្ទាល់ និងសេវាកម្មផ្សេងៗទៀតផងដែរ។ ក្រៅពីនេះ ហាងលក់ម៉ូតូហុងដា អ៉ឹង ប៉ោប៉ី ក៏មានផ្ដល់នូវសេវាកម្មបង់រំលស់ម៉ូតូ ជាមួយឯកសារងាយៗ ថែមទៀតផង។ លេខទូរស័ព្ទទំនាក់ទំនង 096 569 6969 / 092 333 364 ៕

13.4K Shares