អាកាសធាតុធ្លាក់ខ្យល់ត្រជាក់ៗ ភ្ញៀវទេសចរសម្រុក​មក​ខេត្តព្រះសីហនុវ៉ាដាច់គេ

សង្គម​និង​សេដ្ឋកិច្ច

អាកាសធាតុអំណោយផលធ្លាក់ខ្យល់ត្រជាក់ៗ ភ្ញៀវទេសចរសម្រុកមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុវ៉ាដាច់គេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ នៅ​សប្តាហ៍​ទីមួយខែ​ធ្នូ​នេះ ខេត្ត​ព្រះសីហនុ​នាំមុខ​គេ​ ដោយ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​ចំនួន ៣១,៤៦៤ នាក់។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាភ្ញៀវទេសចរជាតិ និង អន្តរជាតិបាន ឡើងកំណើននៅកម្ពុជានាចុងសប្ដាហ៍ទី ១ នៃ ខែ ធ្នូ នេះដោយតួលេខនេះគឺខ្ពស់ជាងឆ្នាំមុនដល់ទៅ ៤.៦៥%។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ចំពោះកំណើនភ្ញៀវទេសចរណ៍មកកាន់កម្ពុជាមានពាក់ព័ន្ធនឹងអាកាសធាតុអំណោយផលនាពេលនេះរបស់ កម្ពុជា។ ឯកឧត្តមថ្លែ ថា អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។ ក្រសួងទេចរណ៍ក៏បានបញ្ចេញ របាយការណ៍ថ្មីមួយផងដែរដែលស្ដីពីកំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិ នៃសប្ដាហ៍ ទី ១ ក្នុងខែ ធ្នូ នេះ។

តាមរបាយការណ៍នោះបានឲ្យដឹងថានៅចុងសប្ដាហ៍ទី១ នៃខែធ្នូ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន ១៨១,០២៤ នាក់។ ក្នុងតួលេខខាងលើក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

-ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់
-រាជធានីភ្នំពេញ ២៩,៧៩២ នាក់
-ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
-ខេត្តកំពត ១៧,៧៩៦ នាក់
-ខេត្តសៀមរាប ១៦,១៦០ នាក់
-ខេត្តបាត់ដំបង ៨,៤១៣ នាក់
-ខេត្តកែប ៦,៥៦៧ នាក់
-ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

គូរបញ្ជាក់ដែលថាជាមួយនឹងសញ្ញាណល្អរបស់លំហូរភ្ញៀវទេសចរ មកក្នុងស្រុករដ្ឋបាលរាជធានីខេត្តមន្ទីរទេសចរណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និង SOP ពិសេសសម្រាប់សេវាកម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕