ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយ

សង្គម​និង​សេដ្ឋកិច្ច

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​បានឱ្យដឹងថា​ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ៤,៤២៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំនេះ​។​ ក្នុងចំណោម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា សហរដ្ឋអាមេរិក​នាំមុខគេ បន្ទាប់មក​គឺ​ ចិន សហភាព​អឺរ៉ុប អាស៊ាន និង​ជប៉ុន​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហរដ្ឋ​អាមេរិក ​គឺ​ជា​ទីផ្សារ​នាំ​ទំនិញ​ដ៏​ធំជាង​គេ​បំផុត​មួយ​សម្រាប់​កម្ពុជា។ ខណៈដែលទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ មានចំនួនសរុប ៥,៤៩៩៤ ពាន់លានដុល្លារកើនឡើង ២៨,៤៧ ភាគរយធៀបនឹង ៤,២៨០៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិអាមេរិក។ 

នៅឆ្នាំ២០២៣ កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ  ជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ - Khmerload

​បើ​តាម​ស្ថិតិ​របស់​ការិយាល័យ​ស្ថិតិ​អាមេរិក​និង​ភាគី​កម្ពុជា បានបង្ហាញថា កាលពី​ឆ្នាំ​ ២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ មានតម្លៃ ៦ ៩២១,៣ ​លាន​ដុល្លារ ឡើង ១៧,៨៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៩​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មានតម្លៃ ៦ ៥៧៧,៧ ​លាន​ដុល្លារ កើន​ ២២,៧៩ ​ភាគរយ ចំណែក​ការនាំ​ពី​អាមេរិក​មក​កម្ពុជា​មាន​តម្លៃ ៣៤៣,៦ លាន​ដុល្លារ ធ្លាក់ ៣៣,១៥ ​ភាគរយ​ពី​ចំនួន ៥១៤ ​លាន​ដុល្លារ​។ ក្នុង​ចំណោម​នេះ​គឺ​ទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ​១.០០០​លាន​ដុល្លារ ​បាន​រួច​ពន្ធ​ក្រោម​កម្មវិធី​ពន្ធ​អនុគ្រោះ​ GSP ដែល​មាន​ផលិតផល​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​ដែល​មាន​ដូច​ជា​កាបូប​និង​វ៉ាលីស។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់បានលើកឡើងថា «​បើទោះបី​ជាមាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ក៏ដោយ ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅតែ​រក្សា​បានល្អ​ដដែល​។ សហរដ្ឋអាមេរិក​ចាត់​ទុក​កម្ពុជា​ជា​ប្រភព​មួយ​របស់ខ្លួន​សម្រាប់​ការនាំ​ចូល ហើយ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​បង្កើន​ការបញ្ជាទិញ​ពី​ប្រទេស​កម្ពុជា​»​។​

រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​បន្ត​ចំពោះ​ម្ចាស់​ទំនិញប្រើប្រាស់​រូបអង្គ​រ​វត្ត​លើ​ផលិតផល​គុយទាវ​ក្រៀម​នៅ​អាម៉េរិក​  - Rasmei Kampuchea Daily

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់កម្ពុជា ហើយទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេល០២ឆ្នាំកន្លងមក ក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងកម្ពុជា បានកើនឡើងប្រាំបីដង ពី ៨៥០លានដុល្លារអាមេរិក កាលពី២០ឆ្នាំមុន កើនដល់ ៦.៩ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ២០២០។

សូមរម្លឹកថា កាល​ពីថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ កម្ម​វិធី​អនុគ្រោះពន្ធទូទៅ​របស់​សហរដ្ឋ​អាមេរិក(Generalized System of Preferences -GSP) បាន​ផុត​រលត់សុពលភាព​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូច​ជា​ប្រទេស និង​ដែនដី​១១៩​ទៀត​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ពី​ការ​ផុត​សុពលភាព GSP គឺ​កើត​ទៅ​លើ​អ្នក​នាំ​ចូល​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បង់ពន្ធនាំចូលសិន​នៅ​ក្នុង​ពេល​អន្តរកាល ពោលគឺ នៅ​មុន​ពេល​កម្មវិធី​នេះ ត្រូវ​​សភាអាមេរិកផ្តល់សុពលភាព​ជា​ថ្មី​ឡើង​វិញ។

ប្រព័ន្ធ ​GSP ​របស់​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​ទទួល​បាន​អាច​នាំ​ទំនិញ​ចំនួន​៥.០០០​មុខ​ចូល​ដោយ​មិន​បង់​ពន្ធ​ឬ​បង់ពន្ធ​តិចតួច​បំផុត។ អាមេរិក​ប្រើ​ប្រព័ន្ធ​នេះ​ដើម្បី​ជួយ​ប្រទេស​នានា​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​សិទ្ធិ​ការងារ​និង​នីតិរដ្ឋ។​ ពេលនេះ​កម្ពុជា​កំពុង​ស្វះស្វែង​រក​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក​ទៅមុខ​ទៀត​ជាពិសេស​ស្វែងរក​ការ​គាំទ្រ​ពីសភា​សហរដ្ឋ​អាមេរិក​ក្នុងពេល​កម្ពុជា​ប្រឈម​នឹងការ​រិះគន់​ពី​សហរដ្ឋ​អាមេរិក។

ការ​​នាំ​​ទំនិញ​​ឆ្លង​​កាត់​​កំពង់​​ផែ​ ​ក្រុង​​ព្រះ​សីហនុ​​ មាន​​កំណើន​​  0,៨៣​​ %​​ - TNAOT

ប្រទេស​កម្ពុជា ​​ភាគច្រើន​នាំ​ផលិតផល​សម្លៀក​បំពាក់​និង​សម្ភារ:​ផ្សេងៗ​ផលិត​ដោយ​កម្មករ​រោងចក្រ​យ៉ាងតិច​៨០​ម៉ឺននាក់​នោះ​ត្រូវការ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដែល​មិន​យកពន្ធ​លើ​មុខទំនិញ​កម្ពុជា​ ជា​ពិសេស​ចំពោះ​វិស័យ​កាត់ដេរ​ដែលជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម ​៤​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស​ក្រៅ​ពី​វិស័យ​សំណង់​ ទេសចរណ៍​និង​កសិកម្ម៕