ឧកញ៉ា ផន វណ្ណិត៖ បើអ្នករៀនពីបរាជ័យបានកាន់ច្រើន ជោគជ័យប្រាកដជាកើតមាននៅថ្ងៃខាងមុខ

ជុំវិញ​ឧកញ៉ា

បើអ្នករៀនពីបរាជ័យបានកាន់ច្រើន ជោគជ័យប្រាកដជាកើតមាននៅថ្ងៃខាងមុខជាក់ជាមិនខាន។ ហេតុដូច្នេះ បរាជ័យបានបង្រៀនយើង ឲ្យចេះតស៊ូ បង្កើតភាពក្លាហានជាមួយនឹងឆន្ទៈខ្ពស់ ព្រមទាំងមានការព្យាយាមប្រកបដោយបញ្ញាទៀតផង។ នេះបើតាមការលើកឡើងរបស់ឧកញ៉ា ផន វណ្ណិត សមាជិកក្រុមប្រឹក្សាភិបាលនិងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនាពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 4 people and people standing

អ្នកជំនាញទស្សនវិជ្ជា ដែលបានបញ្ចប់ការសិក្សានៅប្រទេសឥណ្ឌារូបនេះ បានសង្កត់ធ្ងន់ថា មនុស្សណាម្នាក់ដែលមិនធ្លាប់ជួបការបរាជ័យ ហើយមានមនុស្សច្រើនណាស់ធ្លាប់បាក់ទឹកចិត្ត និងចង់បញ្ចប់ជីវិតខ្លួនឯងនៅពេលជួបបរាជ័យម្តងៗ។ បរាជ័យមានតូចមានធំ ដូច្នេះ ការឈឺចាប់ក៏មានច្រើនមានតិច បើមានបរាជ័យគង់តែមានជោគជ័យ។ មនុស្សដែលមិនធ្លាប់ការបរាជ័យ ជាមនុស្សដែលមិនធ្លាប់ធ្វើសកម្មភាព អ្នកដែលធ្លាប់ធ្វើសកម្មភាពគឺជាមនុស្សក្លាហាន និងមានគោលដៅជីវិតច្បាស់លាស់។

លោកបន្តថា គ្មាននរណាមួយដែលមិនធ្លាប់ដើរដួលពេលមុនដំបូងនោះឡើយ គ្រាន់តែគេមិនបោះបង់នូវក្តីស្រមៃចោល ហើយបែរជាមករៀនពីបរាជ័យ ដោយដើរសង្សឹមៗ ពេលដើរដួលត្រូវតែងើបបន្តដំណើរបន្តទៀត បើទោះបីនៅខាងមុខជួបឧបសគ្គរារាំងយ៉ាងណាក៏ដោយ និយាយដោយខ្លី គឺព្យាយាមតស៊ូដើរទៅមុខកុំចុះចាញ់នូវការបរាជ័យ។

ទន្ទឹមនឹងនោះលោកក៏បានសង្កេតឃើញមានយុវជនជាច្រើនបាននិងកំពុងប្រើជីវិតខ្ជះខ្ជាយជាមួយការជជែកឡូឡា ការស្រែកច្រៀង ស្រវឹងអួទីនួដេកដួល ជាមួយនឹងសកម្មភាពផ្សេងៗ តែពួកគាត់ចង់បានជោគជ័យក្នុងជីវិត ហើយបង្កើតទ្រព្យសម្បត្តិមហាសាល ប៉ុន្តែសកម្មភាពរបស់គាត់ខ្ជិលច្រអូស គ្មានភាពក្លាហាន ព្រមទាំងលះបង់ការឧស្សាហ៍ចោលទៀតផង។ ប៉ុន្តែអ្នកជំនាញរូបនេះបានអះអាងថា៖ “អ្វីៗគ្រប់យ៉ាងកើតឡើងបានដោយសារគំនិត បើមានគំនិតរឿងអស្ចារ្យជាច្រើននឹងកើតមានឡើងជាដរាប”

លោកបន្ថែមទៀតថា សេដ្ឋី ឬអ្នកមាន តែងតែប្រើប្រាស់គំនិតដើម្បីបង្កើតលុយ ពួកគាត់បង្កើតគំនិតផ្តើមអនុវត្តដោយមិនមានការស្ទាក់ស្ទើរ​ ព្រោះគំនិតដែលពួកគាត់បានគិត គឺស្ទើរតែគ្រប់ជ្រុងជ្រោយប្រកបដោយបញ្ញា។ ការគិតវាជារឿងងាយ ការធ្វើ គឺជារឿងលំបាក ចូរបង្វែរការគិតឲ្យទៅជាការធ្វើ ទើបទង្វើកើតជាផល៕