ក្រុមហ៊ុន ហ៊ួត ជា ដឹក​ម៉ូតូ ទូរទស្សន៍ ទូរទឹកកក​ដល់​ម្ចាស់​សាខា​ឆ្នើម​ទិញ​ផលិតផល​​ច្រើនជាងគេ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនហ៊ួតជា ចូលរួមអបអរ ដល់ម្ចាស់សាខាឆ្នើមទាំង៣ នៅក្នុងការជួយសហការ ទិញផលិតផលក្រុមហ៊ុនបានច្រើនជាងគេ ដែលមានឈ្មោះតំណាងសាខា ទី១ លោក ឡាយ បញ្ញា នៅ​ស្រុកស្រែអំបិល ដែលបានរង្វាន់ម៉ូតូ ១គ្រឿង លេខ២ សាខាលោក លី ហេង កំពង់ឆ្នាំង ដែលបានរង្វាន់ទូរទឹកកក ១គ្រឿង និង​លេខ៣ សាខាលោក ថា ម៉េងគុណ នៅ​តាកែវដែល​បានរង្វាន់ទូរទស្សន៍ ១គ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ហ៊ូត ជា ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងសំណង់ដែល​មានសាខាច្រើនជាងគេទូទាំងប្រទេស ក៏​ជូនពរ​ដល់​ដៃគូ​សហការ​ក្រុមហ៊ុន ហ៊ួត ជា​ទាំងអស់ឲ្យ​រកស៊ីមានបាន ជោគជ័យអាជីវកម្ម​ទាំងអស់គ្នា។

ដោយឡែ​បងប្អូនដែលមាន​បំណង​ចង់បង្កើតអាជីវកម្ម មានមុខរបរស្ថិតស្ថេរ​ ចង់បាន​ដៃគូសហការជួយជ្រុំជ្រែងផ្គត់ផ្គង់គ្រឿងសំភារៈសំណង់ស្តង់ដា អាច​សហការជាមួយក្រុមហ៊ុន ហ៊ួត ជា ដោយ​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ 077 888 810 ៕