ស្រុក​​ក្រុង​ទាំង ១១ នៅ​ខេត្ត​កណ្តាល​ នឹង​មាន​និមិត្តសញ្ញាសម្គាល់​ឆាប់ៗ​នេះ​

សង្គម​និង​សេដ្ឋកិច្ច

និមិត្តសញ្ញាសំគាល់ របស់រដ្ឋបាល ក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ លើនិមិត្តសញ្ញាសំគាល់ (Logo) របស់រដ្ឋបាល ក្រុង-ស្រុកទាំង១១ នៃរដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបំពេញបន្ថែមនូវរាល់ខ្លឹមសារសំខាន់ៗទាក់ទងនឹងអត្ថន័យរូបភាព អត្ថន័យក្នុងការងាររដ្ឋបាល និងការងារអភិវឌ្ឍរបស់ក្រុង-ស្រុកនិមួយៗ ឱ្យរួចរាល់មុនខែមករា ឆ្នាំ២០២២ ដើម្បីរដ្ឋបាលខេត្តរៀបចំបញ្ជូននិមិត្តសញ្ញា និងខ្លឹមសារនៃនិមិត្តសញ្ញាទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

បើ​តាម​លោក​អភិបាលខេត្ត រចនាបថនៃនិមិត្តសញ្ញារបស់ក្រុង-ស្រុក ត្រូវ​ឱ្យសមស្របទៅនឹងសក្តានុពល ការអភិវឌ្ឍ ជីវប្រវត្តិភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីរបស់ប្រជាពលរដ្ឋទៅតាមបណ្ដាក្រុង-ស្រុកនីមួយៗ ដើមី្បធ្វើឱ្យនិមិត្តសញ្ញារបស់ក្រុង-ស្រុក បង្កប់ទៅដោយអត្ថន័យដ៏ស៊ីជម្រៅ ប្រកបដោយសោភ័ណភាព ទុកសម្រាប់ប្រើប្រាស់បន្តដល់មនុស្សជំនាន់ក្រោយ៕