លោកជំទាវ ម៉ៃ សុម៉ាលី ត្រូវស្វាមី និងបុគ្គលិកសហការគ្នា Surprised បានសម្រេចទាំងព្រឹក

ជុំវិញ​ឧកញ៉ា

ព្រឹកថ្ងៃអាទិត្យដ៏សែនមនោរម្យ ការជួបជុំដ៏សែនរីករាយ ថ្ងៃនេះ ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក និងបុគ្គលិករបស់លោក សហការគ្នា Surprised ឧត្តមភរិយារបស់លោកបានសម្រេច។ នោះគឺ កាដូឆ្នាំថ្មី រថយន្តម៉ាកឡង់គ្រីសស័រស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាដូឆ្នាំថ្មី ដ៏ពិសេសនេះ បានធ្វើឱ្យលោក ជំទាវ ម៉ៃ សុម៉ាលី ដែលជាភរិយាញញឹមបិទមាត់សឹងមិនជិត ត្បិតទទួលអារម្មណ៍ភ្ញាក់ផ្អើលមិនធ្លាប់មាន ពីមនុស្សជាទីស្រលាញ់ជុំវិញខ្លួន ជាពិសេស គឺស្វាមី លោកជំទាវផ្ទាល់តែម្ដង។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ជំទាវ ម៉ៃ សុម៉ាលី បានរៀបរាប់ពីអារម្មណ៍ក្ដុកក្ដួល និងរំភើបរបស់ខ្លួនយ៉ាងដូច្នេះថា៖ “ថ្ងៃនេះពិតជារំភេីបខ្លាំង​ណាស់ឡេីងស្រក់ទឹកភ្នែកហេីយ​ ប្ដីធ្វេីសុីផ្លូវអារម្មណ៍ទាំងព្រឹក​! ចឹងតេីបានចេះតែប្លែកៗទាំងពីល្ងាច​ តាមពិតចឹងសោះ​! បានទទួលកាដូពិសេសពីប្ដីសម្លាញ់ទាំងព្រឹក! អ្នកណាខ្លះយល់អារម្មណ៍មួយនេះថាយ៉ាណា? អូនពិតជារំភេីបខ្លាំងណាស់ប្ដីសម្លាញ់​! អរគុណប្ដីសម្លាញ់! ព្រមទាំងថ្នាក់ដឹកនាំជួរមុខ​ទាំងអស់​និងសមាជិក​ របស់​ ក្រុមហ៊ុន​ សេងហានទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អ​!”។  

ក្រោយទទួលបាន កាដូឆ្នាំថ្មី​ រថយន្ត Landcruiser ពណ៌ខ្មៅក្រឹបដ៏រលើបរលោងមួយគ្រឿងនេះភ្លាម លោកជំទាវ ម៉ៃ សុម៉ាលី ដាក់ឈ្មោះឱ្យភ្លាមថា៖ “ស្រីម៉ៅមានលាភ”។

ចុះចំណែកប្រិយមិត្តវិញ កៀកចុងឆ្នាំអ៊ីចឹង មានតម្រុយកាដូពីមនុស្សជាទីស្រលាញ់ខ្លះៗហើយ ឬនៅ?