អបអរឆ្លងឆ្នាំសកល ឧកញ៉ា ឡេង ប្រុស ប្រកាសលក់ដីឡូតិ៍ និងផ្ទះនៅកំបូលបញ្ចុះតម្លៃដល់ 15,000$

ជុំវិញ​ឧកញ៉ា

ដើម្បីជាការអបអរបុណ្យចូលឆ្នាំសកលខាងមុខនេះ ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្មានថ្ងៃខាងមុខនេះ គម្រោងដីឡូតិ និងផ្ទះ ណាវ៉ាត់ត្រាខ្នាតយក្ស ឧកញ៉ា ឡេង ប្រុស ដែលមានទីតាំងស្ថិតនៅ ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នឹងបើកទទួលប្រាក់កក់ពីអតិថិជន ព្រមជាមួយការបញ្ចុះតម្លៃពិសេស និងការថែមជូនសម្ភារៈក្នុងផ្ទះជាច្រើនសន្ទឹកសន្ទាប់មិនធ្លាប់មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
https://web.facebook.com/lengbrosofficail/videos/341829000711313 https://web.facebook.com/lengbrosofficail/videos/341829000711313

សម្រាប់គម្រោងដីឡូតិ៍ ក្រុមហ៊ុននឹងលក់បញ្ចុះតម្លៃចាប់ពី 10,000$ រហូតដល់ 15,000$ បើសិនអតិថិជនទិញបង់លុយផ្ដាច់។ សម្រាប់ផ្ទះ ទំហំ 4.1m × 8mមានបន្ទប់គេង 2,បន្ទប់ទឹក 2 សល់ខាងមុខ4ម៉ែត្រ សល់ខាងក្រោយ 1ម៉ែត្រ លក់ជូនក្នុងតម្លៃ 36,900$ ប៉ុន្តែបើអតិថិជន ទិញបង់ផ្ដាច់ នឹងបញ្ចុះតម្លៃជូន 10,000$ ភ្លាម នៅសល់តែ 26,900$ ប៉ុណ្ណោះ ។

នៅក្នុងគម្រោងទីតាំងខាងលើនេះដែរ សម្រាប់ផ្ទះអាជីវកម្មប្រភេទB ស្ថិលើផ្លូវកៅស៊ូ 14ម៉ែត្រ ទំហំ 4.1m × 12m មានបន្ទប់គេង2 បន្ទប់ទឹក3 សល់ខាងមុខ 6ម៉ែត្រ សល់ខាងក្រោយ 1ម៉ែត្រ តម្លៃ 64,000$ ទិញបង់ផ្ដាច់បញ្ចុះតម្លៃជូន 15,000$ បន្ថែម នៅសល់ត្រឹម 49,000$ ។

ក្រៅពីការលក់បញ្ចុះតម្លៃទៅលើប្រភេទដីឡូតិ៍ និងផ្ទះទាំង២ ប្រភេទខាងលើ ក្រុមហ៊ុន ឧកញ៉ា ឡេង ប្រុស ក៏នឹងបន្តថែមជូនអតិថិជននូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ 6មុខផ្សេងទៀត។ ចំពោះលក្ខណ្ឌបង់រំលស់ គឺអតិថិជនគ្រាន់តែកក់មុន 25% ទៅ30% ដោយឡែកទឹកប្រាក់នៅសល់រំលស់ជាមួយក្រុមហ៊ុនផ្ទាល់រយៈពេល 14ឆ្នាំ ក្នុងមួយខែ អតិថិជននឹងត្រូវបង់ប្រាក់ត្រឹម 363$ ទៅ 578$ ប៉ុណ្ណោះ។

ប្រញាប់ឡើង កុំឱកាសពិសេសចុងឆ្នាំនេះ កន្លងផុតទៅឱ្យសោះ! ទីតាំងគម្រោងដីឡូតិ៍ និងផ្ទះ ស្ថិតនៅត្រឹមតែ 5km ពីរង្វង់មូលចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ4 (ទល់មុខ ផ្សារបុរី ពិភពថ្មី កំបូល បត់ស្ដាំចុះពីផ្លូវជាតិលេខ4 ជាង1គីឡូ)។ ស្ថិតក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕