​ត្រឹម​ចុងឆ្នាំ​២០២១ ផ្ទៃបឹង​តាមោក​លើស​ពី ១ ពាន់​ហិកតា បាន​កាត់​ទៅឲ្យ​​ឯកជន​និង​ស្ថាប័ន​រដ្ឋប្រើប្រាស់​និង​អភិវឌ្ឍ

សង្គម​និង​សេដ្ឋកិច្ច

គិតមកដល់ជិតដំណាច់ឆ្នាំ២០២១នេះ ផ្ទៃបឹងតាមោកលើសពី១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលបាន​កាត់ឲ្យទៅភាគីនានា ដែលមានទាំងស្ថាប័នរដ្ឋ និងមានទាំងក្រុមហ៊ុនឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងតាមោក ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលចេញកាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា បឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅមានផ្ទៃជាង៣,២ពាន់ហិកតា។ 

យ៉ាង​ណា​មិញ កន្លងទៅ​នេះ​រដ្ឋាភិបាល​បាន​ធ្វើកាត់​ផ្ទៃបឹង​មួយ​ចំនួន​សម្រាប់​បម្រើ​ការ​ប្រើប្រាស់​របស់​​ស្ថាប័ន​រដ្ឋ និង​ខ្លះ​ផ្តល់​ដល់​វិស័យ​ឯកជន​ដើម្បី​អភិវឌ្ឍ។

កាលពី​ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាល​បាន​​ធ្វើអនុប្រយោគ (បំប្លែង) ផ្ទៃបឹងតាមោក១៤០ហិកតា ប្រគល់ជូនទៅក្រសួងយុត្តិធម៌ ដើម្បីប្រើប្រាស់​ក្នុង​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងយុត្តិធម៌ មិនទាន់អាចផ្តល់ព័ត៌មានបានឡើយ ថានឹងយកផ្ទៃបឹងតាមមោក១៤០ហិកតានេះ ទៅធ្វើអ្វីនោះទេ៕