ស្ដាប់​បទ​ចម្រៀង​​១​នេះ អ្នក​នឹង​កាន់​តែ​យល់ ជុំ​វិញ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា

កម្សាន្ត

បទ”ច្រឡំ” របស់​តារា​ចម្រៀង សម្បត្តិ ដេវីត កំពុង​តែ​ត្រូវ​បាន​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​​ពិសេស​​នោះ គឺ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​តាម​ក្លឹប​កម្សាន្ត​ពេល​យប់​វិញ ក៏​ឃើញ​មាន ការ​ចាក់​បទ​ចម្រៀង​១​បទ​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សម្បត្តិ ដេវីត បាន​ប្រាប់​ថា បទ​ចម្រៀង​​១​បទ​ខាង​លើ គឺ​ជា​មេឡូឌី​ថ្មី ដោយ​នៅ​ក្នុង​នោះ ទាំង​ការ​ច្រៀង ទាំង​ការ​ចំណាយ​ផលិត​ឡើង លោក​បាន​ចំណាយ មិន​​ក្រោម​២ ពាន់​ដុល្លារ​ឡើយ ដូច​ឃើញ​ក្នុង​​វីដេអូ លោក​បាន​ចុះ​ថត មាន​ច្រើន​​ទីតាំង លើ​កោះ​រ៉ុង នឹង ភ្នំពេញ​ជា​ដើម។

អាច​ថា​ជា​មនុស្ស​ម្នាក់​យល់​ពី អារម្មណ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក៏​ថា បាន ជា​ហេតុ​នាំ​ឲ្យ​ ដេវីត ​ផលិត​បទ​នេះ​ឡើង។ បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​លើ​បណ្ដាញ​សង្គម​មក​ហើយ ឃើញ​អ្នក​​គាំទ្រ​បែប​នេះ លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ឆាប់​ៗ​ខាង​មុខ​នេះ ដេវិត ប្រាប់​ថា ខ្លួន​គ្រោង​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​១​បទ​ថែម​ទៀត ដោយ​បច្ចុប្បន្ន​កំពុង​តែ​ឲ្យ​ក្រុម​ការងារ​សម្រិតសម្រាំង​ឡើង។

តារា​ចម្រៀង បាន​ដាក់​ក្ដី​សង្ឃឹម​ថា ដោយ​ការ​ព្យាយាម នឹង​ប្រសិន​បើ​មាន​​ការ​ផ្ដល់​ឧកាស​ពី​​អ្នក​គ្រប់គ្រង​កម្មវិធី​សិល្បៈ​លើ​បណ្ដាញ​ទូរទស្សន៍​នានា​បាន​ឡើង​លើ​កម្មវិធី​នោះ ថ្ងៃ​អនាគត​​ទីផ្សារ​របស់​លោក ច្បាស់​ជា​កាន់​តែ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ជាក់​ជា​​មិន​ខាន។ ចង់​ដឹង​ថា បទ”ច្រឡំ” មាន​ការ​ចាក់​ដោត​អារម្មណ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​បែប​ណា​​សូម​ទស្សនា​ទាំង​អស់​គ្នា៕

https://www.facebook.com/cambodianclips/videos/417443228925303/
https://www.facebook.com/sambatfashionshop/videos/3060742213955310