លោក ឌួង ឆាយ ​ទិញរថយន្តទំនើប Bentley ជា​កាដូ​​ជូនម្តាយ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច

លោក ឌួង ឆាយ​ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន បាន​រៀបចំ​កាដូ​រថយន្ត​ទំនើប​មួយ​គ្រឿង​ជូន​ដល់​អ្នកម្តាយ ដើម្បីជាការតបនូវរាល់សេចក្តីស្រលាញ់នឹងការលះបង់​ដល់កូនៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាដូ​រថយន្ត​ទំនើប​​ដែល​លោកឌួង ឆាយ ​និង​ប្អូនៗ​រួម​គ្នា​ទិញ​ជូនអ្នកមានគុណនេះ​ម៉ាក​ Bentley ពី​ក្រុមហ៊ុន HGB Group ដែល​គេស្គាល់​ជា​របស់​ឧកញ៉ា ង៉ូវ លាងហួត។

តាមរយៈការ​ចាយ​លុយ​រាប់ម៉ឺន​ដុល្លារ​លើ​រថយន្ត​ដ៏​ថ្លៃនេះ លោកឌួង ឆាយ ​បាន​លើកពី​​ពាក្យចាស់​ខ្មែរ​បុរាណ ធ្វើបុណ្យទាន់ខែភ្លឺ ទាន់ព្រះរស់អាចសោយសុខទទួលយកបាន កុំចាំយឺតពេល ឬហួសពេលទើបស្តាយក្រោយ។

ជាមួយគ្នានេះ លោក​ក៏​អរគុណដល់ឧកញ៉ា ង៉ូវ លាងហួត ម្ចាស់ក្រុមហ៊ុន​ HGB GROUP & ក្រុមការងារ Bentley Phnom Penh ដែលបានរៀបចំពិធីយ៉ាងពិសេសសំរាប់អ្នកម្តាយរបស់លោក​ដែរ។