ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ពន្យាពេ​លចូលនិវត្តន៍​​​មេគយ​លោក គុណ ញឹម រហូតដល់ឆ្នាំ​២០២៥

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្រ្តី​គយក្នុង​ឱកាស​​ដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅព្រឹកមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន​បាន​ប្រកាសជាសាធារណៈពីការសម្រេចពន្យារការចូលនិវត្តន៍លោក​គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយអោយកាន់ល្អប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​ថ្លែង​ថា ការ​ពន្យាឱ្យដល់ឆ្នាំ​ ២០២៥ ជាឆន្ទានុសិទ្ធិរបស់​នាយករដ្ឋមន្រ្តី​​។ ទុកឱ្យធ្វើទំនើបកម្មគយឱ្យបានថែមបន្តិចទៀត ហើយ គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ។ សម្តេចក៏​ដឹងថា មានអ្នកខ្លះប្រុងរត់ការដើម្បីសុំកន្លែងធ្វើមេគយ។ អ៊ីចឹងអ្នកដែលចង់រត់ការធ្វើមេគយអីមិនបាច់រត់ទេ។ 

ក្រៅ​ពីប្រកាស​បន្ត​តំណែង​លោកគុណ ញឹម ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រីគយទាំងអស់ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពយុទ្ធសាស្ត្រគៀងគរចំណូល លុបបំបាត់ទាំងស្រុងនូវ​អំពើរត់គេចពន្ធ ពង្រឹងសមត្ថភាពធនធានមនុស្ស និង​​គាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន និងគមនាគមន៍​ជាដើម៕