សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រកាស​សមាសភាព​ក្រុម​ប្រឹក្សា​អណត្តិថ្មី​ឆ្នាំ​២០២២

សង្គម​និង​សេដ្ឋកិច្ច

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) បានបង្ហាញ​សមាសភាព ប្រធាន អនុប្រធានប្រតិបត្តិ អនុប្រធាន និងសមាជិកសមាជិកា នៃក្រុមប្រឹក្សាភិបាលអាណត្តិឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាសភាព​ក្រុមប្រឹក្សាភិបាលអាណត្តិនៃ​សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ឆ្នាំ ២០២២ មាន​ដូចតទៅ៖

លោកជំទាវ ស្រួ ណារីយ៉ា ជា ប្រធាន
លោក ប៉ាក ចន្ទលីណូ ជាប្រធានទើបផុតអាណត្តិ

ក្រុមប្រឹក្សាប្រតិបត្តិដែល​រួមមាន៖

លោក ឃឹម ប៊ុនឡែន ជាអនុប្រធានប្រតិបត្តិ
លោកជំទាវ ថុង សុវណ្ណរង្សីយ៍ ជាអនុប្រធានប្រតិបត្តិ
កញ្ញា អប់ លីគន្ធ ជាអនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ
លោក សាំង តារារស្មី ជាអនុប្រធាន ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម
លោក អេង សារី ជា អនុប្រធាន ទទួលបន្ទុកកិច្ចការអភិវឌ្ឍធនធានមនុស្ស
កញ្ញា បុល ចន្ធី ជា អនុប្រធាន ទទួលបន្ទុកកិច្ចការសហគមន៍

អគ្គលេខាធិការដ្ឋាន​ដែល​រួមមាន៖

លោក លី ឧត្តម ជាអគ្គលេខាធិការ
លោកស្រី ឆេង ជេនីហ្វឺ ជាអគ្គបេឡាធិការ
កញ្ញា ទួន រស្មី ជា លេខាធិការប្រឹក្សាច្បាប់

យោងតាមរបាយការណ៍ដោយលោក ប៉ាក ចន្ទលីណូ ប្រធានថ្នាក់ជាតិឆ្នាំ ២០២១ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានសម្រេចបេសកកម្មរបស់ខ្លួន តាមគោលដៅកំណត់ទុករហូតដល់ ៩១% បើទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី។ មិនត្រឹមតែប៉ុណ្ណោះ JCI Cambodia បានឈរនៅលំដាប់លេខរៀងទី២ ក្នុងចំណោម១២០ប្រទេស ដែលសម្រេចបាន “គោលការណ៍ប្រសិទ្ធភាពសកល១០០%”។

លោកជំទាវ ស្រួ ណារីយ៉ា ដែល​នឹងទទួល​តួនាទី​ជា​ប្រធានថ្នាក់ជាតិអាណត្តិថ្មី ២០២២ ក៏បានធ្វើការប្តេជ្ញា ដោយមានការ​ជួយ​ជ្រោមជ្រែងពីក្រុមប្រឹក្សាភិបាល ដើម្បី​សម្រេចឲ្យបានផែនការសកម្មភាពនានាដែលបានកំណត់ និងដាក់ចេញ៕