លោក អូន ព័ន្ធមុនីរ័ត្ន ស្នើក្រសួងពាណិជ្ជកម្មបន្តជំរុញសកម្មភាព ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន

សង្គម​និង​សេដ្ឋកិច្ច

ថ្លៃងក្នុងឱកាសប្រកាសបិទបញ្ចប់សនិ្នបាតប្រចាំឆ្នាំក្រសួងពាណិជ្ជកម្មឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យក្រសួងពាណិជ្ជកម្មកម្ពុជា ធ្វើការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និង ភាពប្រកួតប្រជែង ដើម្បីចាប់យកកាលានុវត្តភាពនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម ក្នុងតំបន់ចូលមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 12 people and people standing

ជាមួយគ្នានេះ ការចូលរួមកំណែទម្រង់ស៊ីជម្រៅជាមួយរដ្ឋាភិបាល ក្នុងកិច្ចការលុបបំបាត់ឧបសគ្គនៃការធ្វើធុរកិច្ច សម្របសម្រួលគោលនយោបាយថ្មីបែបជាកញ្ចប់ជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាឱនភាពជញ្ជីងពាណិជ្ជកម្មធំ លើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងការរលើកកម្ពស់គុណភាពសេវាសាធារណៈ និងចូលរួមអនុវត្ត ក្នុងឆន្ទៈមុតស្រួច និងភាពជាម្ចាស់ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានផ្តល់អនុសាសន៍ឲ្យក្រសួងពាណិជ្ជកម្មបន្តជំរុញការផ្សព្វផ្សាយការអនុវត្តច្បាប់សំខាន់ៗ និងលើកកម្ពស់កិច្ចសហការជាមួយអង្គការអន្តរជាតិ ដែលមានចរិតឯករាជ្យផ្នែកវិជ្ជាជីវៈ ដើម្បីសិក្សាពីកាលបរិច្ឆេទ និងលទ្ធភាពនៃការចាកចេញរបស់កម្ពុជា ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។

ថ្លែងក្នុងឪកាសប្រកាសបិទបញ្ចប់សនិ្នបាតប្រចាំឆ្នាំក្រសួងពាណិជ្ជកម្មឆ្នាំ២០២១នេះដែល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងចំពោះទិសដៅការងារសំខាន់ៗ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ វិញ លោកថាក្រសួងពាណិជ្ជកម្មនឹងបន្តផ្សព្វផ្សាយពីសក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចូលជាធរមានដូចជា ជាមួយ ចិន កូរ៉េ អាសិប ជាដើម ដើម្បីទាក់ទាញវិនិយោគិន និងផ្តល់ឱកាសឱ្យវិស័យឯកជនចាប់យកកាលានុវត្តភាព ទាញយកប្រយោជន៍ និងបន្តការធ្វើសមាហរណកម្មស៊ីជម្រៅចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗ ជាពិសេសត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានឱ្យទទួលបានជោគជ័យ។

May be an image of 3 people and people standing

លោកបន្ថែមថា ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយវិស័យឯកជនដើម្បីផ្សព្វផ្សាយ និងអនុវត្តឱ្យបានពេញលេញនូវច្បាប់ដែលបានអនុម័តរួចរាល់ហើយបន្តរៀបចំគោលនយោបាយជាតិលើវិស័យជាអាទិភាពផ្សេងទៀត បន្ថែមពីលើដំឡូងមី ស្វាយចន្ទី ម្រេច ដោយផ្តោតសំខាន់លើការចងក្រងសមាគមផលិតករ សំដៅពង្រឹងគុណភាព ម៉ាកយីហោ សមត្ថភាពប្រកួតប្រជែង និងជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងបន្តការងារធ្វើប្រតិភូកម្មអំណាចជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាទៅជិតអ្នកប្រើប្រាស់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តកម្ម និងថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់-ទិញទំនិញ

លោកប៉ាន សូរស័ក្តិបន្ថែមទៀត ក្រសួងនឹងបន្តកសាង និងបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនគុណភាពសេវាសាធារណៈ រួមទាំងបន្តសហការល្អជាមួយដៃគូជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សហគមន៍អឺរ៉ុប អាមេរិក ប្រទេសចិន អូស្ត្រាលី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន៕