ឥស្សរជនជាន់ខ្ពស់ពីររូប ជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ធ្នូនេះ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជ្រើសតាំងឥស្សរជនទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា សម្តេចពិជ័យសេនា ទៀ បាញ់ បច្ចុប្បន្នកំពុងកាន់តួនាទីជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំណែកឯលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខណៈដែលឥស្សរជនទាំងពីរជាមន្រ្តីធ្លាប់បានតស៊ូជាមួយសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា។

បើគ្មានអ្វីប្រែប្រួលទេ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេបំផុតនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ៕