អង្គសន្និបាត CPP សម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត

សង្គម​និង​សេដ្ឋកិច្ច

ដូចការគ្រោងទុក អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ធ្នូនេះ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេច ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់បេក្ខភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ទំនងកើតឡើងស្របពេលដែលសម្តេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី០២ ធ្នូ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ បានប្រកាសជាសាធារណៈថា សម្តេចគាំទ្រឲ្យកូនប្រុសច្បង គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ធ្វើជានាយករដ្ឋមន្រ្តី ឈរឈ្មោះបោះឆ្នោតជាបេក្ខភាព នាយករដ្ឋមន្ត្រីកម្ពុជានាពេលអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រជាជនចាត់ថា ជាអ្នកមានការសិក្សាអប់រំខ្ពង់ខ្ពស់មកពីបរទេស និងសមត្ថភាពដឹកនាំដ៏មានទេពកោសល្យម្នាក់។ ថ្មីនេះលោកសម្របសម្រួលដឹកនាំកងទ័ព និងបានចូលរួមយ៉ាងសស្រាក់ស្រស្រាមមិនខ្លាចនឿយហត់ដើម្បប្រយុទ្ធទប់ទល់ក្នុងសមរភូមិជាមួយសត្រូវឥតស្រមោល ជំងឺរាតត្បាតជាសកលកូវីដ១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។

នៅពីក្រោយភាពអង់អាចក្លាហាន និងមានឈាមជ័រជាកូនដឹកនាំស្ថាបនិក និងជាអ្នកស្វែងរកមាគ៌ាសន្តិភាពជូនប្រជាជន ដើម្បីរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទម្រាំអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ លោកត្រូវខំជំនះគ្រប់ឧបសគ្គ។ តើអ្នកលោកមានប្រវត្តិការសិក្សានៅទីណា មុនក្លាយជាមេដឹកនាំដ៍ឆ្នើមមួយរូបរបស់ប្រទេសជាតិ?

ច្រើនសន្លឹកពីឯកឧត្ដម ហ៊ុន ម៉ាណែត កាយវិការទឹកមុខដ៏សមសួន  ក្នុងឯកសណ្ឋានស្អាតឥតខ្ចោះ – Popular Magazine

នៅឆ្នាំ ១៩៨០-១៩៩០ លោកបានសិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី ដែលបច្ចុប្បន្នដូរមកជាសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ។ ឆ្នាំ ១៩៩០-១៩៩៣ បានបន្តការសិក្សានៅវិទ្យាល័យភ្នំដូនពេញ ដែលបច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា។

ក្នុងឆ្នាំ ១៩៩៥-១៩៩៩ បានទៅសិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point របស់អាមេរិកដោយទទួលបានសញ្ញាបត្រ នៅថ្ងៃទី ២៩-ឧសភា-១៩៩៩។ ហើយកាលនោះ មានតែលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាជនជាតិកម្ពុជាដំបូងគេ បានចូលរៀននៅសាលា West Point។ នៅឆ្នាំ១៩៩៥ ពេលលោកបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក ខណៈលោកបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។

ឆ្នាំ ២០០២ លោកបានទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ New York របស់សហរដ្ឋអាមេរិក និងនៅឆ្នាំ ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្រោយពីបញ្ចប់ការសិក្សានៅបរទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា។ លោកធ្លាប់បានលើកឡើងថា ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។

សូមជម្រាបជូនថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ។ ពេលបច្ចុប្បន្នលោកបាននឹងកំពុងដឹកនាំក្រុមគ្រូទ្រព្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ជាមួយឧត្តមភរិយា គឺលោកជំទាវ ពេជ្រ ច័ន្ទមុនី ដោយទទួលបានការគាំទ្រកោតរសើរពីមហាជនមិនដាច់ពីមាត់ ក្នុងបេសកកម្មដ៏ធំ នឹងធ្ងន់ធ្ងរមួយនេះ៕