ល្បីយូរហើយ ខារ៉ាអូខេ Royal 214 ផ្លូវសម្តេចប៉ាន​ផ្ដល់សេវាកម្មលំដាប់ស្តង់ដា ឯសេវាលុយធីបជូនតាមសទ្ធា

កម្សាន្ត

ឧកញ៉ា News សូមណែនាំឱ្យស្គាល់មជ្ឈមណ្ឌលកម្សាន្ត ខេធីវី (KTV) លំដាប់អន្តរជាតិ Royal 214 The Majesty ទើបបើកសាកល្បងស្វាគមន៍ភ្ញៀវជាតិ និងបរទេស កាលពីពេលថ្មីៗ ដែលជាស្នាដៃរៀបចំឡើងដោយកូនខ្មែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Royal 214 The Majesty បាននាំមកនូវបទពិសោធន៍នៃការកម្សាន្តបែបខារ៉ាអូខេដ៏ទំនើប និងមុនគេ ជូនអតិថិជន។ ភ្ញៀវកិត្តិយស ដែលកំពុងតែត្រូវការខារ៉ាអូខេសម្រាប់ការជួបជុំ លក្ខណៈឯកជន ឬរៀបចំកម្មវិធីផ្សេងៗ ជាពិសេសឱកាសបុណ្យគ្រីស្តស្មាស់ ឬឆ្លងឆ្នាំសកល ប្រកបដោយភាពសប្បាយរីករាយ គ្មានដែនកំណត់ កុំភ្លេចអញ្ជើញមក ខារ៉ាអូខេ Royal 214 The Majesty ។

ជាមួយស្តង់ដារបន្ទប់ខារ៉ាអូខេដ៏ប្រណីត មានច្រើនជម្រើស សេវាកម្មដ៏សម្បូរបែប ម្ហូបអាហារចម្រុះជាតិសាសន៍ មានទាំងម្ហូបចិន ខ្មែរ និងម្ហូបអឺរ៉ុប និងសេវាកម្មផ្សេងៗទៀត ជាពិសេសមានតម្លៃសមរម្យ លោកអ្នកអាចអញ្ជើញមកទទួលយកបទពិសោធន៍កម្សាន្តទាំងអស់នេះ នៅ ខេធីវី រ៉ូយ៉ាល់ 214 ឌឺ ម៉ាជេស្ទី (Royal 214 The Majesty) ដែលមានទីតាំងស្ថិតនៅលើ ផ្លូវសម្តេចប៉ាន(214) កែងនឹងផ្លូវ55 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  

តើ Royal 214 The Majesty លើផ្លូវសម្ដេចប៉ាន (អតីត X2) ទើបបើកថ្មី មានអ្វីពិសេស បានជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនយ៉ាងនេះ?

តាមការឱ្យដឹងពីស្ថាបនិកឆ្នើម មានបទពិសោធន៍ លើការរៀបចំសេវាកម្មខេធីវីនេះអស់រយៈពេលជាង ១០ឆ្នាំ និងបានពង្រីកសាខាជាច្រើនកន្លែងរួចមកហើយ បានបញ្ជាក់ថា Royal 214 The Majesty សាខាផ្លូវសម្ដេចប៉ាននេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេស ដោយគិតពីគុណតម្លៃ ជាងតម្លៃ ដើម្បីផ្ដល់ជូនគ្រប់សេវាកម្មដែលអតិថិជនចង់បាន មិនថាអតិថិជនជនជាតិខ្មែរ ឬជនបរទេសទេ ធានាថានឹងពេញចិត្តពេលបានមកទទួលយកបទពិសោធន៍កម្សាន្តដ៏ទំនើប ថ្មី ប្លែក រួមទាំងមានតម្លៃសមរម្យអាចទទួលយកបាន។

រាល់គ្រប់កម្មវិធីជួបជុំ ដែលអតិថិជនចង់បាន ខេធីវី Royal 214 The Majesty មានផ្ដល់ជូនទាំងអស់ មិនឱ្យខកបំណងឡើយ ក្នុងនោះមានដូចជា៖

១. កន្លែងរៀបចំបែបអភិជន តែមានតម្លៃសមរម្យ

២. ប្រភេទបន្ទប់ខារ៉ាអូខេ មានច្រើនជម្រើស មានទាំងបន្ទប់ខ្នាតកណ្ដាល បន្ទប់ខ្នាតធំ លក្ខណៈ VIP និង VVIP ស័ក្តិសមសម្រាប់គ្រប់កម្មវិធីជួបជុំ ប្រកបដោយឯកជនភាព និងភាពសប្បាយរីករាយ

៣. គ្រប់បន្ទប់ទាំងអស់ សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាកម្សាន្តដ៏ទំនើបចុងក្រោយបំផុត ទាំងប្រព័ន្ធភ្លើង ប្រព័ន្ធសំឡេង ល្អឥតខ្ចោះ និងដំបូងបំផុតនៅកម្ពុជា

៤. ផ្ដល់សេវាកម្មម្ហូបអាហារស្តង់ដាចម្រុះរសជាតិ មានទាំងម្ហូបចិន ខ្មែរ អឺរ៉ុប (តម្លៃសមរម្យដូចទៅនឹងម្ហូបតាមភោជនីយដ្ឋាន)

៥. គ្រប់បន្ទប់មានការឌីហ្សាញបែបសាមញ្ញ ប៉ុន្តែបង្កប់ទៅដោយភាពប្រណីត បែបPremium លំដាប់អភិជន

៦. ផ្ដល់ការកម្សាន្តជូនអតិថិជនបានគ្រប់កម្មវិធី មិនថាកម្មវិធីតូច ធំ ការជួបជុំជប់លៀងបុគ្គលិក លក្ខណៈក្រុមហ៊ុន មិត្តភ័ក្តិ ឬក្រុមគ្រួសារ

ដើម្បីស្វាគមន៍ការបើកទីតាំង ខេធូវី Royal 214 The Majesty ថ្មីនេះ ក្រុមហ៊ុន ក៏កំពុងបន្តផ្ដល់ជូននូវប្រូម៉ូសិនប្លែក និងការបញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ 20% ជូនអតិថិជនរបស់ខ្លួនថែមទៀតផង។

កុំភ្លេចអញ្ជើញមកទទួលយកបទពិសោធន៍នៃការកម្សាន្តថ្មី និងដំបូងបំផុតមិនធ្លាប់មាន នៅ ខេធីវី លំដាប់ថ្នាក់អន្តរជាតិ រៀបចំដោយស្នាដៃជនជាតិខ្មែរ តែស្តង់ដាមិនចាញ់បរទេស មាននៅRoyal 214 The Majesty លើ ផ្លូវសម្តេចប៉ាន(214) ចាប់ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម ឬទំនាក់ទំនងកក់បន្ទប់ទុកជាមុន អតិថិជនអាចចូលទៅកាន់ ហ្វេសប៊ុកផេក Royal 214 The Majesty ឬតាមរយៈលេខទូរស័ព្ទ៖ 066 214 214 ៕ទីតាំង Royal 214 The Majesty – Google Maps