រៀបការ​អស់ ១១ ឆ្នាំ មហាសេដ្ឋី Shojaee ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​ជា​កាដូ​បុណ្យ​គ្រីស្តម៉ាស់​ជូន​ភរិយា

អន្តរជាតិ

កាលពី​ពេល​កន្លង​ទៅ មហាសេដ្ឋី Masoud Shojaee បាន​ធ្វើ​ឲ្យ​មនុស្សស្រី​ស្ទើរ​គ្រប់​រូប​ច្រណែន​នឹង​ភរិយា​របស់​លោក បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ​អំពី​ការ​ទិញ​កាដូ​ជូន​ភរិយា​នៅ​ថ្ងៃបុណ្យ​គ្រីស្តម៉ាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាដូ​ដែល​អ្នកស្រី Stephanie Shojaee ទទួល​បាន​ពី​ស្វាមី​គឺ​ជា​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​គ្រឿង​តែ​ម្ដង។ តាម​រយៈ​ខ្សែវីដេអូ​គឺ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Shoma Group បាន​ដឹកដៃ​ភរិយា​ដោយ​រុំភ្នែក​របស់​នាង​លើ​កម្រាល​ព្រំ​ ហើយ​ក្រោយ​ពី​ស្រាយ​ក្រណាត់​រុំ​ភ្នែក ស្ត្រី​វ័យ ៣៧ ឆ្នាំ​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅ​ពេល​ឃើញ​យន្តហោះ​ផ្ទាល់ខ្លួន​ពណ៌​ស​លាយ​ក្រហម​នៅ​នឹង​មុខ។

ចង់​ដឹង​ពី​សកម្មភាព​ Surprise របស់​គូស្វាមី​ទាំង ២ រូប​នេះ​មាន​សភាព​បែបណា​សូម​ទស្សនា​វីដេអូ​ដូច​ខាងក្រោម៖

យ៉ាងណា ចំពោះ​តម្លៃ​របស់​យន្តហោះ​ផ្ទាល់ខ្លួន​មួយគ្រឿង​នេះ​គឺ​មិនត្រូវ​បាន​ទម្លាយ​ពី​តម្លៃ​ជាក់លាក់​ឡើយ៕

ប្រភព: Tuko