ជួប​​ប្តី​ប្រពន្ធ​​ក្រីក្រ​ពីរនាក់តាមផ្លូវ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធីផ្តាំ​រឿង​មួយ​ដល់​អ្នកមាន​លុយ​ចាយ​ហូរហៀរ

ជុំវិញ​ឧកញ៉ា

ខណៈ​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់ជនបទ​មួយ​កន្លែង​​កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បាន​ជួប​ដោយ​ចៃដន្យ​ប្តី​ប្រពន្ធ​​ពីរ​នាក់​កំពុង​អង្គុយ​នៅ​ចិញ្ចេីម​ផ្លូវ​ ដោយមាន​ធុង​ស្ពេចត្រូលដាក់ខ្យងពេញ​ និងមាន​ព្រលឹតមួយ​បាច់ ​ត្រកួន​មួយ​បាច់​ផង​​ក្នុង​កាយវិការ​ហេវហត់​អស់កម្លាំងយ៉ាង​​ខ្លាំង​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយ​​ឈប់រថយន្ត​ជជែក​សាកសួរជាមួយ​ប្តីប្រពន្ធ​ទាំង​ពីរនាក់នោះ បើ​តាម​ការ​ឲ្យ​ដឹង​របស់​​អ្នក​ឧកញ៉ា​ ប្តីប្រពន្ធ​ទាំងពីរ​នាក់នេះ​​ទើប​ចុះមកពីលេីភ្នំ​មករាវខ្យង​យកទៅហូប​។ ដោយ​អស់កម្លាំង​ខ្លាំងពេក ទើប​​នាំគ្នា​អង្គុយ​យក​កម្លាំង​បន្តិច​និងអាល​បន្តដំណេីរ​ទៅទៀត។​

ដោយ​ឃើញពី​ទិដ្ឋភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅទីជនបទ​ អ្នក​ឧកញ៉ា​ដែល​មហាជនស្គាល់​ជាសេដ្ឋី​កសិកម្ម​ក៏​លើក​ជា​សំណូមពរ​ដល់​អ្នក​មានប្រាក់​ចាយហូរហៀ​រទាំងឡាយ​ សូមកុំមាន​អំនួតខ្លាំងពេក​។ ដោយ​បង្វែរ​ឲ្យ​ចាប់អារម្មណ៍​ពី​​រឿងប្តី​ប្រពន្ធ​មួយ​នេះ អ្នក​ឧកញ៉ា​បាន​ស្នើ​​អ្នកមាន​ៗ​ជួយ​សន្សំសំចៃ​មួយចំណែក​ទុកយកមក​ចូលរួម​ចំណែកជាមួយ​រាជរដ្ឋាភិបាល​ដេីម្បី​​អភិវឌ្ឍន៍​នៅទីជនបទ​ ​បង្កេីតការងារ​​ឲ្យ​ប្រជាជន​ធ្វើ​ក្នុងន័យ​ជួយកាត់​បន្ថយ​ភាពក្រីក្រ​របស់​ពួកគាត់​ផង៕