រដ្ឋាភិបាល គ្រោងនឹងរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្កីកម្ពុជា ប៉ុន្តែមិនកំណត់អាណត្តិឡើយ

សង្គម​និង​សេដ្ឋកិច្ច

មេដឹកនាំគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន បានបង្ហើបថា សម្តេចគ្រោងនឹងរៀបចំច្បាប់មួយកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្កីកម្ពុជា គឺបន្ទាប់ពីសម្តេចចាកចេញពីតំណែងកំពូលមួយនេះ។ ការប្រកាសនៅពេលនេះ នៅថ្ងៃនេះ ទំនងកើតឡើងពីការចង់បានរបស់មេក្រុមប្រឆាំងក្រៅរដ្ឋាភិបាល ដែលសំដៅដល់អតីតប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ប៉ុន្តែសម្តេចបានអះអាងថានឹងមិនកំណត់អាណត្តិនាយករដ្ឋមន្រ្តីឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ សម្តេច ហ៊ុន សែន បានថ្លែងថា៖ «នៅពេលដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី»។ សម្តេចថា «តើអ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកមួយសារទៀត»។

ជុំវិញករណីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា៖« អាណត្តិនាយករដ្ឋមន្រ្តី អត់មានកំណត់បានទេ ព្រោះគេបោះឆ្នោតរើសសមាជិកសភា គេមិនមែនបោះឆ្នោតផ្ទាល់រើសប្រធានាធិបតីឯណា ហើយសភាទេដែលបោះឆ្នោតរើសនាយករដ្ឋមន្រ្តី គេមិនមែនបោះឆ្នោត Direct ដើម្បីឱ្យមនុស្សហ្នឹងក្លាយទៅជានាយករដ្ឋមន្រ្តីឯណា? ហើយរឿងនរណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណាគឺជារឿងបក្សរបស់គេ»។

ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន បានអះអាងបន្តថា សម្តេចអាចចូលនិវត្តមុន១ឆ្នាំទៅទៀត នៃអាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី។

ដូចគ្នានេះដែរ រដ្ឋសភាកម្ពុជា ក៏បានអនុម័តច្បាប់កំណត់សញ្ជាតិខ្មែរតែមួយរួចមកហើយ សម្រាប់ដំណែងនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលចូលជាធរមានកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១៕