ថ្នាក់ដឹកនាំ និងបុគ្គលិកគេហទំព័រ Oknha News សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងទិវាដ៏មហាមង្គលលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្ដីអភិរម្យសោមនស្សរីករាយ នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២២ ទូលព្រះបង្គំយើងខ្ញុំ ជាក្រុមការងារគេហទំព័រ ឧកញ៉ាញូញ៍ (Oknha News) ទាំងអស់  សូមលំឱនកាយ ក្រាបបង្គំទូលថ្វាយព្រះពរជូនចំពោះ  ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជីវិតតម្កល់លើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចេះត្រចង់ ព្រះជន្មាយុយឺនយូរជាងរកព្រះវស្សា និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព