សង្ខេបព័ត៌មានសំខាន់ៗប្រចាំឆ្នាំនៃទំនាក់ទំនងដែកថែបកម្ពុជា-ចិន ក្នុងឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

ប្រទេស​កម្ពុជា​ មាន​ចំណង​ការទូត​ជាមួយនឹង​ប្រទេស​ជា​ច្រើន​ រាប់​បញ្ចូល​ទាំងប្រទេស​ចិន​ សហរដ្ឋអាមេរិក​ ​ជប៉ុន​​បារាំង អាល្លីម៉ង​ ចក្រភព​អង់គ្លេស វៀតណាម​ ​កូរ៉េ​ខាងត្បូង​ និង​​កូរ៉េ​ខាងជើង​។​ ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា មានភាពស្និតរមួតជាងបណ្តាមិត្តភ័ក្រ្តផ្សេង ដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជាមានរយៈពេលយូឆ្នាំដូចគ្នា។ ទោះ​ជា​យ៉ាង​ណា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​ចាប់​តាំង​ពី​សម័យ​អង្គរ​ក្នុង​សតវត្ស​ទី​១៣ មក​ម្ល៉េះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Xi praises Cambodia royalty for cultivating friendship - China -  Chinadaily.com.cn

បើនិយាយពីប្រត្តិទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​បាន​ចង​ភ្ជាប់​ជា​ផ្លូវ​ការ​នៅ​ខែ​កក្កដា​ឆ្នាំ​១៩៥៨​។ ប៉ុន្តែ​មេដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​កាល​ណោះ គឺ​សម្ដេចព្រះ​បាទ នរោត្តម សីហនុ និង​នាយករដ្ឋ​មន្ដ្រី​ចិន ជូ អេនឡាយ បាន​ជួប​គ្នានិងកសាង​ទំនាក់ទំនង​មិត្ត​ភាព​តាំងពី​ឆ្នាំ​១៩៥៥​មក​ម្ល៉េះ​។ គឺ​នៅ​ពេល​ដែល​លោក​ទាំង​ពីរ ចូល​រួម​នៅ​ក្នុង​សន្និសីទ​បណ្ដា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​បានឌុង ប្រទេស​ឥណ្ឌូនេស៊ី​។

ក្នុង​ឆ្នាំ​១៩៩៣ នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ក្បាល​ពី​របស់​កម្ពុជា ចិន​ពី​ដំបូងបង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ​ក្រោយ​មក​នៅ​ពេល​ដែល​បក្ស​រាជានិយម​មួយនេះ​ចាប់​ផ្ដើម​ចុះ​ខ្សោយ ក្រុង​ប៉េកាំងបាន​​ងាក​ទៅ​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្ដង។ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៦ ចិន​បាន​បញ្ជូន​បក្សី​ស្លាប​ដែក​មក​ទទួល​សម្តេច ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​។ បន្ទាប់​ពី​នោះ​មក ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​រវាង​ប៉េកាំង​និង​ភ្នំពេញ បាន​ស្ដែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​តាម​រយៈ ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ចជា​ញឹក​ញាប់​រវាង​​ប្រមុខ​ដឹក​នាំ​និង​មន្ដ្រី​ជាន់​ខ្ពស់​នៃ​​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​​ជំនួយ​របស់​ចិន​ដល់​កម្ពុជា​។

លើសពីនេះ វិនិយោគ​ចិន​ នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រទេស​កម្ពុជា​ មាន​ចំនួន​ច្រើន​គួរ​ជាទី​កត់សម្គាល់​។​ ប្រទេស​ទាំង​ពីរ​ គឺជា​អ្នកគាំទ្រ​ខាង​នយោបាយ​ខ្លាំង​ខ្លា​ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ​នៅ​ដើមឆ្នាំ​២០០០​ ប្រទេស​ចិន​ លុប​ចោល​បំណុល​ប្រមាណ​ជា​ជិត​ ១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​កម្ពុជា​ជំពាក់​ នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​ ១៩៧០​ ប្រទេស​ចិន​បាន​ផ្តល់​កម្ចី​ភាគច្រើន​សម្រាប់​សម្ភារៈ​សង្គ្រាម​។

រហូត​មក​ទល់ពេលបច្ចុប្បន្ន ប្រទេស​ចិន​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​បរទេស​ធំ​ជាង​គេ​សម្រាប់​កម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លារ នៅថ្ងៃសៅរ៍ ទី១៨ ធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើថា នេះគឺគ្រាន់តែជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានជួយជ្រោមជ្រែងពីប្រទេសចិន។ បើនិយាយពីជំនួយឥតសំណង់នេះគឺជាគម្រោងដ៏ធំជាងគេ (ពហុកីឡដ្ឋានជាតិមរតកតេជោ) ក្នុងចំណោមជំនួយឥតសំណង់របស់ចិនផ្តល់ឲ្យកម្ពុជា។

សម្តេច ហ៊ុន សែន ថ្លែងថា៖ យើងបានទទួលសមិទ្ធផលដ៏ធំនេះ ប៉ុន្តែខ្ញុំគិតថាអ្វីដែលធំជាងនឹងទៅទៀតនោះ ដែលមិនអាចវ៉ាស់ស្ទង់បាន គឺជម្រៅទឹកចិត្តដែលមេដឹកនាំចិន ប្រជាជនចិន បានផ្តល់សម្រាប់ប្រជាជនកម្ពុជា។ សម្តេចគូសបញ្ជាក់ថា ដៃគូរបស់កម្ពុជាដែលបានផ្តល់ឲ្យនៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យ ហើយខ្វះការទំនាក់ទំនងនោះទេ គឺកម្ពុជាបានខិតខំប្រឹងកសាងទំនាក់ទំនងរវាងកម្ពុជា-ចិន ដោយឈរលើការជឿទុកចិត្តគ្នា គោរពគ្នា សាមគ្គីភាពជាមួយគ្នា និងជំនឿទុកចិត្តខាងនយោបាយ ការគោរពនូវឯករាជ្យអធិបតេយ្យភាពទៅវិញទៅមក ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតតាំងពីសម័យសង្គមរាស្រ្តនិយម រហូតមកដល់ពេលនេះ។

សម្តេចបញ្ជាក់បន្ថែមថា ដែលនេះហើយ ជាមូលដ្ឋានគ្រឹះដែលឈានទៅកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈឥឡូវនេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រសិទ្ធនាមថា ទំនាក់ទំនងមិត្តភាព គឺជាមិត្តភាពដែកថែប ដែលគ្មាននរណាបំបែកបាន។

នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ចិន​នៅ​កម្ពុជា​វិញ កាល​ពី​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជានិង​ចិន សម្រេច​បាន​ដល់ប្រមាណ​ជាង ៨ពាន់​លាន​ដុល្លារ កើន​ឡើង​២៧ភាគរយ បើ​ធៀបនឹងឆ្នាំ២០១៨។ ភាគី​ទាំង​ពីរ គឺ​ចិន​និង​កម្ពុជា គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​បាន​ដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។ ដោយ​ឡែក​ នៅ​ឆ្នាំ​២០២០​នេះទៀត​សោត កម្ពុជា​និង​ចិន​សម្រេច​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ហើយ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា ការ​នាំចេញ​ពី​កម្ពុជា​ទៅ​ចិន នឹង​មាន​ការ​កើន​ឡើង​ប្រមាណ ២៥ភាគរយ​ទៀត​។

ការវិនិយោគនៅកម្ពុជា ត្រូវបានគ្របដណ្តប់ដោយការវិនិយោគចិន ហើយកម្រិតនៃការវិនិយោគចិន បានកើនឡើងកាន់តែខ្លាំង ជាពិសេស ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ការវិនិយោគចិន បានកើនឡើងក្នុងវិស័យសាងសង់ (ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន) វិស័យទេសចរណ៍ វិស័យផលិតកម្ម និងវិស័យកសិកម្ម។ ក្រុងព្រះសីហនុ ជាចំណុចក្តៅនៃការសាងសង់យ៉ាងសម្បើម នាពេលបច្ចុប្បន្ន។ ការវិនិយោគចិន បានក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់។

全面整顿网络博彩业后,西港如何发挥自身潜力?

ធនាគារពិភពលោក បានប៉ាន់ប្រមាណថា ការវិនិយោគចិននៅកម្ពុជា តំណាង ៦០ភាគរយនៃគម្រោងវិនិយោគទាំងអស់ ក្នុងឆ្នាំ២០១៧។ នៅឆ្នាំ២០១៩ ការវិនិយោគបានកើនឡើងដល់ ៣,៦ពាន់លានដុល្លារអាម៉េរិក ហើយ ៤៣ភាគរយត្រូវបានគេរាយការណ៍ថាមានប្រភពមកពីចិន។ ប្រភពធំៗផ្សេងទៀតនៃការវិនិយោគបរទេសនៅកម្ពុជា រួមមាន កូរ៉េខាងត្បូង ចក្រភពអង់គ្លេស ម៉ាឡេស៊ី ជប៉ុន និងវៀតណាម។

តទៅនេះសារព័ត៌មានឧកញ៉ាញូស៍ សូមលើកយកព្រឹត្តិការណ៍ធំៗក្នុងឆ្នាំ២០២១ ដែលបង្កើតឡើងដោយមហាមិត្តទាំងពីរ គឺកម្ពុជានិងចិននេះឯង។

ថ្ងៃទី១៤ ខែមករា ពិធីសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធមបំផុតក្នុងស្ថានទូតចិនប្រចាំកម្ពុជា។ តបតាមសេចក្តីថ្វាយបង្គំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យស្តេចយាងកាត់ខ្សែបូសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"ជាមួយ លោក វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលថា ព្រះអង្គមានក្តីរំភើបជាពន់ពេកដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាពចិនជូនទ្រង់។ មហាកិត្តិយសនេះ មិនត្រឹមតែជារបស់ព្រះអង្គនោះទេ ក៏គឺជាមហាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។

ក្រោយវិបត្តិជំងឺវីរុសកូវីដ-១៩ ចិននិងកម្ពុជា តែងជួយគ្នាទៅវិញទៅមក ដោយពុះពាររាល់ការលំបាកជាមួយគ្នា។ កាលពីថ្ងៃទី៧ កុម្ភៈ វ៉ាក់សាំងចិនបង្ការជំងឺកូវីដជំហានដំបូងដែលជាជំនួយឥតសំណងរបស់ចិន បានដឹកមកដល់រាជធានីភ្នំពេញ ខណៈសម្ដេច ហ៊ុន សែន បានទៅទទួលស្វាគមន៍ដោយផ្ទាល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះគឺជាវ៉ាក់សាំងដំបូងគេដែលកម្ពុជាទទួលបានបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩ បានបង្ហាញពីចំណងមិត្តភាពជាពិសេសដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជាប្រៀបដូចបងប្អូន។

ក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងកូវីដដល់កម្ពុជាតាមរយៈការផ្តល់ជំនួយនិងតាមការបញ្ជាទិញមានចំនួនសរុបជិត៣៧លានដូស លើសពី៩០%នៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបាន។ សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងចិនមានការទទួលស្គាល់ទូទៅ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសនិងការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ហ៊ុន សែន ធ្លាប់បានលើកឡើងជាច្រើនដងថា ចិនគឺជាបង្អែកយុទ្ធសាស្រ្តដ៏រឹងមាំនិងជាបង្អែកយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដសម្រាប់កម្ពុជា។ វ៉ាក់សាំងចិនបានក្លាយជាស្នូលនៃយុទ្ធសាស្ត្រវ៉ាក់សាំងក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៨ ខែមិថុនា លោក ស៊ី ជិនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផ្ញើសារលិខិតអបអរសាទរជូនដល់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយលោកបានចង្អុលបង្ហាញថា រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជាបានរួបរួមដឹកនាំប្រជាជនកម្ពុជាចូលរួមកិច្ចកសាងនិងអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់រយៈពេលវែង។ លោកថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរជាប្រវត្តិសាស្រ្ត។

គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា លោកថាលោករីករាយបន្តសហការជាមួយសម្តេច ហ៊ុន សែន បង្កើនការដឹកនាំនយោបាយចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្សនិងកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣។

នាថ្ងៃទី៧ ឧសភា ពិធីនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនលើកដំបូង ខណៈដែលផ្លែស្វាយបានក្លាយជាផ្លែឈើស្រស់ទីពីរដែលអាចនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។ ការដាំដុះដំណាំស្វាយកម្ពុជាមានការរំពឹងទុកថាអាចរីកចម្រើនកាន់តែរឹងមាំនិងសម្រេចបានការអភិវឌ្ឍន៍លើសពីការកំណត់។

យោងតាម“បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទនៃជលផលដែលអនុញ្ញាតនាំចូល និងបញ្ជីឈ្មោះសហគ្រាសដែលបានចុះបញ្ជី”ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន កម្ពុជាអាចនាំចេញជលផលទាំង៤ប្រភេទទៅកាន់ទីផ្សារចិនមានដូចជាបង្កងប៉ាក អន្ទង់ ត្រីរស់ និងខ្យង។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា រួមនឹងសសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតអបអរសាទរដល់លោក ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តនិងជាប្រធានាធិបតីចិនក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។

ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះគណបក្សកុម្មុយនិស្តចិនដែលសម្រេចបាននូវឯករាជ្យជាតិ រំដោះប្រជាជាតិ ស្ថិរភាពសង្គម សេដ្ឋកិច្ចអភិវឌ្ឍដោយក្រោមការរួមរួមដឹកនាំប្រជាជនចិនអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលទទួលបានពីការកសាងប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សកុម្មុយនិស្តចិន ហើយសម្ដេចជឿជាក់ថាក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រទេសចិននឹងទទួលបានជោគជ័យក្នុងការសម្រេចបាននូវគោលដៅពុះពារកសាងប្រទេសសង្គមនិយមទំនើបគ្រប់ជ្រុងជ្រោយ។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការម្តងទៀតក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៣ខែកញ្ញា។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោក វ៉ាង យី បានអពិភាក្សាការងារជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានេះ លោក វ៉ាង យី និងសម្ដេច ហ៊ុន សែន ចូលរួមពិធីប្រគល់និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយរបស់ភាគីចិនមកឲ្យកម្ពុជា និងបានចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ“កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសរវាងប្រទេសទាំងពីរ”និងឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀតចំនួនចំនួន៦។

ថ្ងៃទី២៨ ខែកញ្ញា លោក Zhao Kezhi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ហើយបានឯកភាពរួមគ្នាបន្តជំរុញសកម្មភាពឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ បន្តអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្រ្កាបបទឧក្រិដ្ឋឆ្លងដែន ដូចជាអំពើឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងតាមអ៊ីនធើណេតជាដើម។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការការពារហានិភ័យសន្តិសុខនយោបាយ បង្ក្រាបសកម្មភាពគ្រឿងញៀន និងកសាងសមត្ថភាពនៃការអនុវត្តច្បាប់។

កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តនៃប្រទេសទាំងពីរក្នុងការបង្រ្កាបរាល់សកម្មភាពបទឧក្រិដ្ឋដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពប្រទេសនិងប្រជាជនទាំងពីរ។ ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាលើផែនការសកម្មភាពបន្តជំរុញឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជា។

នៅថ្ងៃទី១៥ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន ជួបប្រជុំតាមប្រព័ន្ធវីឌីអូជាមួយសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន។ ក្នុងឪកាសនោះ លោក Li Keqiang បានលើកឡើងថា ភាគីចិនរីករាយបន្តផ្តល់ការគាំទ្រនិងជំនួយដល់ភាគីកម្ពុជាក្នុងកិច្ចការទប់ស្កាត់ជំងឺវីរុសកូវីដ១៩ ស្ដារសេដ្ឋកិច្ចឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៅតាមលទ្ធភាពដែលអាចធ្វើបាន។ លោកបន្តថា សង្ឃឹមថា ភាគីទាំងពីរនឹងយកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា ជាឱកាស ពង្រឹងការអភិវឌ្ឍន៍ផ្ទៀងផ្ទាត់ជាយុទ្ធសាស្រ្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចពាណិជ្ជកម្មជាដើម ជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងការធ្វើពាណិជ្ជកម្មវិនិយោគដោយសេរីនិងងាយស្រួល។

ភាគីចិនរីករាយសហការជាមួយភាគីកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មកសិផលកាន់តែធំ និងបង្កើនការនាំចូលកសិផលគុណភាពខ្ពស់ដែលមានលក្ខណៈពិសេសរបស់កម្ពុជា។ ហើយគាំទ្រយ៉ាងមុតមាំនូវមជ្ឈភាពអាស៊ានក្រោមលក្ខខណ្ឌតំបន់ គាំទ្រអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់និងអន្តរជាតិ គាំទ្រភាគីកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២ និងជំរុញទំនាក់ទំនងចិននិងអាស៊ានទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា។

សម្ដេចមានប្រសាសន៍ថា ក្រោមការគាំទ្ររបស់ភាគីចិន កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសកម្ពុជាក៏ទទួលបានសមិទ្ធផលសំខាន់ៗដូចគ្នាផងដែរ កិច្ចសហប្រតិបត្តិការបណ្ដាវិស័យរវាងភាគីទាំងពីរមានភាពរីកចម្រើនក្រោមការពុះពារផលប៉ះពាល់នៃជំងឺវីរុស។

នៅថ្ងៃទី១៧ ខែធ្នូ ក្រសួងការពារជាតិចិន បានប្រគល់គម្រោងសាងសង់និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក វ៉ាង វិនធៀន បានលើកឡើងថា កិច្ចសហប្រតិបត្តិការកងទ័ពចិននិងកម្ពុជា គឺជាសសរដ៏រឹងមាំសម្រាប់“ចំណងមិត្តភាពដែកថែប”នៃប្រទេសទាំងពីរ។ គម្រោងនេះជាជំនួយរបស់ក្រសួងការពារជាតិចិននឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងនិងសាមគ្គីភាព បង្កើនចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកងទ័ពក្នុងប្រទេសអាស៊ាន។

សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ប្រទេសនិងកងទ័ពទាំងពីរជាបងប្អូនល្អរួមសុខរួមទុក្ខ ជាបងប្អូនដែកថែប និងជាបងប្អូនយូរអង្វែង គឺជាដៃគូល្អដែលនិយាយតិចតែអនុវត្តច្រើន។ កងយោធពលខេមរភូមិន្ទនឹងធ្វើជាមិត្តល្អរបស់ប្រជាជននិងកងទ័ពចិនដែលរួមសុខទុក្ខជាមួយគ្នា។

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ នេះ កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានធំជាងគេនិងកម្រិតខ្ពស់ជាងគេបំផុតក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិនរហូតមកដល់បច្ចុប្បន្ននេះ និងជាការកសាងរួមលើវិស្វកម្មសំខាន់សម្រាប់គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងកម្ពុជា។

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។

ពហុកីឡដ្ឋាន ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា៕