សម្តេច ស ខេង៖ ការរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំ គឺបង្កលក្ខខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា កម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំង ដើម្បីបង្កលក្ខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការថ្លែងអះអាងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា នៅថ្ងៃទី១ មករានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 8 people, people standing and indoor

សម្ដេច ស ខេង បានថ្លែងក្នុងន័យដើមថា៖ “រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នយោបាយ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”

បើតាមសម្តេច ស ខេង ក្រសួងមហាផ្ទៃកម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងសន្តិសុខសាធារណៈចិន និងបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កាលពីខែកញ្ញាឆ្នាំ២០២១កន្លងទៅ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។

សម្ដេចឧបនាយករដ្ឋមន្ត្រីបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ខេត្តជាំងស៊ូគឺជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ពីខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅប្រទេសចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។

សម្ដេចក៏បានគូសបញ្ជាក់ថា ការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំង និងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនៅកម្ពុជា ពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីប្រទេសចិន ដែលធ្វើឱ្យកម្ពុជាអាចដំណើរការឡើវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមដូចបច្ចុប្បន្ននេះ។ សម្ដេចបន្តថាការចាក់វ៉ាក់សាំងនឹងរួមចំណែកដល់ការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាទាំងក្នុង និងក្រោយបរិបទកូវីដ-១៩៕