អគារ «ជីប ម៉ុង ថៅវើ» តម្លៃ ២៣០លានដុល្លារ សាងសង់បាន ៦០% ត្រៀមបង្អួតខ្លួនចុងឆ្នាំ ២០២២នេះ

សង្គម​និង​សេដ្ឋកិច្ច


អគារកំពស់ ៤៥ជាន់  ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់៦០%ហើយ និងកំពុងត្រៀមខ្លួនឈានទៅដល់ការបង្អួតខ្លួនជាផ្លូវការនាចុងឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ ទោះជាពិភពលោករងនូវវិបត្តិកូវីដ-១៩ក្ដី ដំណើរការសាងសង់របស់អគារ ជីប ម៉ុង ថៅវើ នៅតែ​បន្តឥតឈប់ឈរ ដែលបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងការបង្កើតអគារពាណិជ្ជកម្មចម្រុះអន្តរជាតិប្រកបដោយគុណភាពនិងសក្ដានុពលខ្ពស់នេះ ដើម្បីបំពេញតួនាទីក្នុងការបម្រើវិស័យធុរកិច្ចជាតិនិងអន្តរជាតិស្របនឹងការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា។

default

អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត។ អគារ ជីប ម៉ុង ថៅវើ នឹងក្លាយជាអគារពហុវិស័យ ដែលនឹងបម្រើឱ្យវិស័យពាក់ព័ន្ធ ជាពិសេសរួមចំណែកជួយលើកកម្ពស់ និងរួមចំណែកក្នុងវិស័យសំណង់នៅកម្ពុជាឱ្យកាន់តែលេចធ្លោ មានមុខមាត់ប្រចាំតំបន់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏ទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ក្រោមទំហំទឹកប្រាក់សរុបទាំងថ្លៃដី និងថ្លៃសាងសង់សំណង់ មានតម្លៃប្រមាណ ១៨០លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ផងដែរ។