Tesla បានចែកចាយរថយន្តរបស់ខ្លួន ជិត ១ លានគ្រឿង នៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២១

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla របស់អាមេរិក បាននិយាយថាខ្លួន បានចែកចាយរថយន្តជិត ១ លានគ្រឿង នៅក្នុងឆ្នាំ ២០២១ ដែលជាការកើនឡើងស្ទើតែ ២ ដង បើធៀបនឹងរយ:ដូចគ្នា ទៅនឹងឆ្នាំមុនៗ ហើយវាគឺជាលទ្ធផលដ៏ល្អប្រសើជាងការរំពឹងទុក បើទោះបីជាមានបញ្ហាទៅលើការផ្គត់ផ្គង់ជាសកលក៏ដោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាយចែករថយន្តជាង ៩៣៦ ០០០ គ្រឿង នៃគ្រប់ម៉ូដែលទាំងអស់ កាលពីឆ្នាំមុន ពោលគឺជាការកើនឡើង ៨៧% ធៀបនឹងឆ្នាំមុនៗ ។

រំលឹកថា ក្រុមហ៊ុន Tesla បានប្រកាសកាលពីខែមករាឆ្នាំមុនថា ខ្លួនមានបំណងបង្កើនការចែកចាយ ៥០% ក្នុងមួយឆ្នាំ ឲ្យលើសពីឆ្នាំមុនៗ ដូច្នេះលទ្ធផលដែលបានប្រកាសកាលពីថ្ងៃអាទិត្យទី ២ មករា ឆ្នាំ ២០២១ គឺវាលើសពីការរំពឹងទុក ។

ជាក់ស្តែង Tesla ដែលបានផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ពី Palo Atlto រដ្ឋ California ទៅកាន់ Austin រដ្ឋ Texas បានលក់រថយន្ត Model 3 និង Model Y បានចំនួន ៩១១ ២០៨ គ្រឿង ខណ: ២៤ ៩៦៤ គ្រឿងទៀត គឺជាប្រភេទរថយន្តប្រណីតម៉ូដែល S និង X ដែលលក់ក្នុងតម្លៃចន្លោះពី ៩០ ០០០ដុល្លារ ដល់ ១០០ ០០០ ដុល្លារ/គ្រឿង ។

យ៉ាងណា ផ្នែកដ៏ធំមួយចំពោះការកើនឡើងនៃចំនួនលក់នេះ គឺបន្ទាប់ពី Tesla ទទួលបានការបញ្ជាទិញរថយន្តអគ្គិសនីរហូតដល់ចំនួន ១០០ ០០០ គ្រឿង ពីក្រុមហ៊ុនរថយន្តជួល Hertz នៅក្នុងខែតុលា ខណ:កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ។

ជាមួយគ្នានោះ ការប្រកាសអំពីកិច្ចព្រមព្រៀងដ៏ធំនេះ ក៏បានធ្វើឲ្យក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានកើនឡើងតម្លៃដល់ជាង ១ ទ្រីលានដុល្លារ នៅលើទីផ្សារភាគហ៊ុន ផងដែរ ៕

ប្រភព: Bankok Post