ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតសិក្សាបញ្ចប់ ត្រូវ​ចាយ​ទឹកប្រាក់​សាងសង់​ជាង ២ ០០០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានសិក្សាបញ្ចប់ហើយដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២០០០លានដុល្លារលើការ​សាងសង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន China Railway បានមានប្រសាសន៍ក្នុងជំនួបពិសេសមួយកាលពីសប្តាហ៍មុនថា ការសិក្សាពីផ្លួវនេះ បានបញ្ចប់តាមផែនការរួចហើយ ដោយបច្ចុប្បន្នគំរោងត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិនិត្យវាយតម្លៃ និងប្រើប្រាស់ថវិកាបែបណា ដើម្បីសាងសង់ផ្លូវនេះ។

បើតាមលទ្ឋផលនៃការសិក្សាបានបង្ហាញថា ទំហំនៃការចំណាយលើការសាងសង់ផ្លូវនេះគឺតិចជាងជិតពាក់កណ្តាលពីអ្វីដែលអ្នកជំនាញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានសិក្សាកន្លងមក ដែលបានរកឃើញទំហំចំណាយ លើការសាងសង់អស់ប្រមាណ៣៨០០លានដុល្លារ។

លោកបន្តថា “ផ្លូវនេះមានប្រវែងជាង១០០គីឡូម៉ែត្រ ជាផ្លូវថ្មីភាគច្រើន ព្រោះគំរោងនេះជាផ្លូវល្បឿនលឿន មិនត្រូវធ្វើពាក់ព័ន្ឋជាមួយផ្លូវចាស់ច្រើននោះទេ”។

គួរបញ្ជាក់ដែរថា លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសថា គំរោងសិក្សាសា ងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបញ្ចប់នាចុងឆ្នាំ២០២១ កន្លងមកនេះ។ ក្រសួងនឹងសិក្សាបន្ថែមដើម្បីដឹងថា តើការសាងសង់ផ្លូវនេះមានផលចំណេញផ្នែកសេដ្ឋកិច្ចបែបណា និងត្រូវស្វែងរកប្រភពថវិកាពីណា ដើម្បីវិនិយោគ៕