ថៃ សម្រុកពន្លឿនគម្រោងខ្នាតយក្សតម្លៃ ៦០ ពាន់លានដុល្លារ ដើម្បីជំរុញដល់សេដ្ឋកិច្ចជាតិក្នុងឆ្នាំនេះ

អន្តរជាតិ
126 Shares

យោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានសន្យាថា នឹងពន្លឿនគម្រោងហេដ្ឋរចនាសម្ព័ន្ធខ្នាតយក្ស ចំនួន ៣៦ ជាមួយនឹងការវិនិយោគ ដែលមានតម្លៃ ១,៩៨ ទ្រីលានបាត ឬប្រហែល ៦០ ពាន់លានដុល្លារ ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Saksayam Chidchob បាននិយាយថា គម្រោងជាច្រើន និងមួយចំនួនទៀត ដែលមិនទាន់ត្រូវបានអនុម័ត ត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានភាពប្រសើឡើង ទៅលើការដឹកជញ្ជូនរបស់ប្រទេស និងបង្កើនការប្រកួតប្រជែង រួមទាំងជំរុញសេដ្ឋកិច្ចរបស់ជាតិផងដែរ ។

យ៉ាងណា នៅក្នុងចំណោមកម្រោងធំៗទាំង ៣៦ នោះ មាន ១១ គឺជាគម្រោងដឹកជញ្ជូនផ្លូវគោក ដែលមានតម្លៃសរុប ២៦១ ពាន់លានបាត គម្រោងផ្លូវដែកចំនួន ២០ ដែលមានតម្លៃ ១,៥ ពាន់លានបាត គម្រោងអាកាសចរណ៍ ចំនួន ៣ ដែលមានតម្លៃ ៨០,៦ ពាន់លានបាត និងគម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រចំនួន ២ ដែលមានតម្លៃ ១១៤ ពាន់លានបាត ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីខាងលើ បាននិយាយទៀតថា ការវិនិយោគទៅលើគម្រោងទាំងនេះ គឺទទួលបានថវិកាពីប្រភពធំៗចំនួន ៥ ដែលក្នុងនោះមាន ២១៧ ពាន់លានបាត ពីថវិការដ្ឋ (១១%) , ១១១ ពាន់លានបាតពីប្រាក់ចំណូលរបស់រដ្ឋាភិបាល (៦%) , ១,១១ ទ្រីលានបាត ពីប្រាក់កម្ចី (៥៦%) និង ៣៤ ពាន់លានបាត ពី​មូលនិធិ​ Thailand Future Fund (១%) ៕

ប្រភព: Bangkok

126 Shares