សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី មាន​ចៅប្រុសស្រី​ប៉ុន្មាននាក់?

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២២) របស់ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មរតកនៃចំណងស្នេហ៍ដ៏ស្មោះសនេះ បច្ចុប្បន្ននេះ​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបុត្រចំនួន ៥ នាក់ (ប្រុស ៣ នាក់ ស្រី ២នាក់) និងមានចៅ ២២ នាក់ (ប្រុស ១២ នាក់ ស្រី ១០នាក់)។ ចៅទី២២ បានប្រសូត្រនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។ ចៅទី២២ ជាបុត្រីរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន។

ចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុឆ្លងកាត់អាពាហ៍ពិពាហ៍​នា​ជំនាន់​សម័យសង្រ្គាមក្រោមរបបអាវខ្មៅខ្មែរក្រហម។

បើ​តាម​ប្រមុខ​ថ្នាក់​ដឹកនាំ ស្នេហាសម្តេចដែលកើតចេញពីបេះដូងនិងមានប្រវត្តិជូរចត់យ៉ាងច្រើន នៅតែស្ថិតស្ថេរជាអមតៈ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ ក្នុងគ្រាប្រទេសមានសង្រ្គាមនេះ សម្តេចទាំងពីរទទួលបានបុត្រចំនួន ៦ រូប តែមួយរូបបានស្លាប់ ពេល​ចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះគឺ «ហ៊ុន កម្សត់»។

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន ​ធ្លាប់​ប្រកាសជា​ចំហរ​កន្លងទៅ​ថាចង់​បាន​ចៅ​​ប្រុស​ឲ្យ​ច្រើន​ ដើម្បីអាច​ទៅ​បង្កើតក្រុមបាល់ទាត់​ត្រកូលហ៊ុនដ៏ខ្លាំងមួយ​នាថ្ងៃអនាគត៕