មិន​ស្គាល់​អ្នក​ឧកញ៉ាម៉ុង ឫទ្ធី ឃើញ​ជិះ​រថយន្ត​ស៊េរី​ចាស់​ទៅ​ចូលរួម​មង្គលការ សន្តិសុខ​មើល​លើមើលក្រោម​ ប្រមាថ​មើល​ងាយ

ជុំវិញ​ឧកញ៉ា

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី​បាន​បង្ហាញអារម្មណ៍​ហួសចិត្ត ពេល​ទៅ​ចូលរួម​ពិធី​មង្គលការ​របស់​បុគ្គល​មានមុខមាត់​ម្នាក់ ហើយ​ត្រូវ​បាន​សន្តិសុខមើលលើមើលក្រោម ក្នុង​ន័យ​ប្រមាថ​មើល​ងាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តា​ម​សេដ្ឋី​កសិកម្ម​ល្បី​ប្រចាំប្រទេស​ អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី​បាន​ឲ្យ​ដឹង​ថា កាលពីម្សិលមិញ​ក្នុងពេល​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​កូនលោក​ហេង​ វណ្ណដា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ សន្តិសុខ​ឃើញ​លោក​ស្លៀក​​សម្លៀកបំពាក់​មិន​សមរម្យ​ ជិះ​រថយន្ត​ពីកឹប​គេ​សួរ​ថា​ទេីបតែ​មកពី​ចំការឬ​? ដោយសារភ្ញៀវ​ភាគច្រេីន​​ស្លៀកពាក់​អាវធំ​ ជិះរថយន្ត​សុទ្ធ​តែ​ទំនេីបៗ​មកចូលរួម​ រថយន្ត​របស់លោកត្រូវ​បាន​សន្តិសុខ​ដេញ​ឲ្យ​​ទៅចត​ឆ្ងាយពីគេ​។

​ក្រៅពី​បង្ហោះ​រូបថត​រួម​តុ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន ​ឧកញ៉ា និង​អ្នកមាន​ៗ​ដែល​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គលការ​ ​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏​បាន​រំលេច​រូបថត​ ២៩ ឆ្នាំ​មុន ពេល​លោកមាន​រថយន្ត BWW525 ចុះមក​ពិនិត្យ​មេីល​ការរៀបចំ​ផ្ទុក​ ជ័រ​កៅស៊ូ​បង្កកចូល​នាវា​នៅចុងខាងជេីង​ផែថ្ម​ភ្នំពេញ​។

អ្នក​ឧកញ៉ា​ម៉ុង ឫទ្ធី បាន​រៀបរាប់​ថា ​ក្រោយពី​ត្រូវបានកាត់ផ្តាច់​ដោយសារតែ​សង្រ្គាម​ឆ្នាំ ​៧០​ មានឱកាស​បន្តិច​ដោយ​សារតែ​ទេីបនិងទិញ​រថយន្ត BMW525​ ថ្មី​ដំបូង​គេ​ពី​ម្តុំខាងជេីង​អាងទឹក​អូឡាំពិក​។ កាលណោះ​អាយុ​ទេីបតែ៣៩ឆ្នំា​ រាងដូចជា​សង្ហារ​បន្តិច​ដែរ​ មាន​ជញ្ជៀន​ នាឡិកាដៃ​ និង​ខ្សែក​ ហេីយ​ទេីបតែ​ចេះពាក់​ស្បែកជើង​ឃ្លប់​ដំបូងផង​ ដូចជានៅរាង​​ភ្លេីតភ្លេីនចង់​សំញ៉ែង​គេ​ឯង​ផង​ ក៏រកគេ​ថតមួយ​ប៉ុស្តិ៍​រក្សាទុក​រហូត​មកដល់ពេលនេះ២៩​ឆ្នាំ​ហេីយ មេីលឃេីញ​រូបនេះ​ម្តងៗ​ដូចជា​ខ្មាស់គេ​បន្តិច​ដែ​រ តែជា​បន្តបន្ទាប់លោក​បាន​លះបង់​អស់ហេីយ​ខ្សែក​ ជញ្ជៀន​ នាឡិកាដៃ​ នៅសល់តែឡានបេីមិន​ជិះទៅណាមកណា​មិន​រួចទេ​។

ភ្ជាប់​ហេតុការណ៍​នេះ សេដ្ឋី​រូបនេះ​ក៏​ផ្តល់​សារក្រើន​រំលឹក​ជា​ដំបូន្មាន​ដល់​កូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារៈ​ក្រៅខ្លួន​ទាំងអស់​និងខ្លួនមិនមែន​ជា​របស់យេីងទេ​ កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ទេីបវាជា​របស់​យេីងពិត​ប្រាកដ​ណាកូនចៅ៕