អ្នកជំនាញវិស័យអចលនទ្រព្យ បង្ហើបសេណារីយូជាយុទ្ធសាស្រ្ត សម្រាប់អ្នកចង់ទិញដីឲ្យចំណេញ

ជុំវិញ​ឧកញ៉ា
99 Shares

រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ កាលពីខែវិច្ឆិកាឆ្នាំទៅមិញ ដែលនាំឲ្យចលនាឈាមសេដ្ឋកិច្ចកំពុង​វិល​ត្រឡប់​មក​បើក​ដំណើរការគ្រប់វិស័យ​ឡើងវិញ​ជាបណ្តើរៗ​។ ជាបណ្តើរៗ​ត្រង់នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់អំពីជំហរដ៏រឹងមាំ និងភាពជឿជាក់របស់កម្ពុជាក្នុងការចាកចេញពីជំងឺកូវីដ-១៩ ទៅតាមប្រក្រតីភាពថ្មីឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា រំពឹងបន្តងើបឡើងបន្ថែមទៀត ក្នុងអត្រាប្រមាណ ៥% នៅឆ្នាំ២០២២។ ការកើនឡើងនេះ ដោយសារតែវិស័យឧស្សាហកម្មកាត់ដេរ, ទំនិញក្នុង​ផ្នែក​ធ្វើដំណើរ ​ស្បែកជើង និង​ឧស្សាហកម្មផលិតកង់ វិស័យ​កសិកម្ម វិស័យសំណង់និងអចលនទ្រព្យ រំពឹងថានឹងកើនឡើងជាសង្ឃឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។

May be an image of nature, sky and road

ស្របជាមួយនឹងការបើកសង្គមសេដ្ឋកិច្ចឡើងវិញនៅពេលនេះរបស់រដ្ឋាភិបាល អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ក៏បានបង្ហាញទស្សនៈថា៖ មានដីនិងមានសំណាងល្អ យូរឬឆាប់សេដ្ឋកិច្ចការពង្រីកក្រុងជុំវិញ មានផ្លូវ ទឹក ភ្លើង បុរី រោងចក្រ ចូលដល់ច្រើនទៅ ដីនោះក៏មានហាងឆេងល្អ លក់បានរាប់ម៉ឺន។ យ៉ាងណា ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានអះអាងថា សំណាងល្អមិនធ្លាក់ពីលើមេឃទេ ហើយក៏មិននៅជាមួយមនុស្សគ្រាន់តែគិតចោលៗដែរ សំណាងល្អនឹងនៅជាមួយមនុស្សហ៊ានគិត ហ៊ានសម្រេចចិត្ត និងចាប់ផ្តើមចាប់យកឱកាសល្អៗនៅថ្ងៃនេះ

May be an image of 1 person, standing and outdoors

ជាមួយនឹងការលើកឡើងនៅពេលនេះ ថ្ងៃនេះលោកក៏បានបង្ហាញទស្សន និងគំនិតមួយចំនួនសម្រាប់អ្នកចង់ទិញដី ហើយឲ្យមានការចំណេញ ទីមួយ ទិញដី ត្រូវគិតថា ចង់បានដីសម្រាប់ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ ទីពីរ ទិញដី កុំគិតតែរឿងចំណេញ គិតអោយចេញ ទិញដីអោយបានសិន ទីបី ទិញដី គឺរៀនរៀបចំគោលដៅ រៀនជួបនិងជជែកជាមួយអ្នកស្រឡាញ់ដី ចង់បានដី ឈ្នុុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើង និងមានចិត្ត សន្សំលុយចង់បានដី ទិញមួយហើយ ទិញទៀត នោះយើងនិងមានដីច្រើន ទីបួន ទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍន៍ដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី និងទីប្រាំ ទិញដី ត្រូវទិញហើយរង់ចាំ កុំរង់ចាំទិញដី។

សូមរម្លឹកថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​មាន​កំណើន​យ៉ាងតិច​ក្នុង​រង្វង់ ១០% បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ​ប៉ុន្ដែ វិស័យអចលនទ្រព្យ នៅឆ្នាំ​២០២១​កន្លងទៅ ​ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ទំនងជា​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២០ នោះ​ទេ។ នេះបើយោងតាមការ​វាយតម្លៃ​​របស់​ក្រុង​ម​អ្នកជំនាញ និង​អ្នកជំនួញ​អចលនទ្រព្យ​ធំ​ៗ។

យ៉ាងណាក៏ដោយឧកញ៉ា ផន វណ្ណិត បានគូសបញ្ជាក់បន្ថែមថា៖ “ដីនៅទីណាក៏ដោយឲ្យតែមាន និងអាចបង្កើនផលបានទាំងអស់ ធ្វើតិចបានតូច ធ្វើខ្លាំងបានធំ”។ លើសពីនេះលោកមានសុទិដ្ឋិនិយមខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ៕

អត្ថបទទាក់ទង៖

99 Shares