ប្រធាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​បំផុត​នៅ​ចិន ​រង​ការ​​ស៊ើបអង្កេត​​ពី​រដ្ឋាភិបាល​ចិន​​

អន្តរជាតិ
248 Shares

ប្រធាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ​បំផុត​នៅ​ប្រទេស​ចិន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ពី​សំណាក់​ពី​​អង្គភាព​ប្រឆាំង​អំពើពុករលួយរបស់​រដ្ឋាភិបាលចិន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ ក្នុង​គ្រោងការបោស​សំអាត​​អំពើ​​ពុករលួយ​លើ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang Bin រងការ​​ចោទប្រកាន់ និង​ស៊ើបអង្កេត​ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់ និង​វិន័យ​មួយ​ចំនួន។ នេះ​បើតាម​ការ​អះអាង​ពី​គណៈកម្មការ​កណ្តាល​សម្រាប់​អធិការកិច្ច​វិន័យ ​បាន​បង្ហើប​កាលពី​ថ្មីៗ​នេះ​ក៏​ដូចជា​ផ្ដល់​សញ្ញា​ពី​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ពុក​រលួយ។

ស្របពេល​ជាមួយ​គ្នា​នោះ​ គេហទំព័រ Bloomberg ​​បាន​រាយការណ៍​មក​ថា ក្រុមហ៊ុន China Life របស់​លោក​ Wang និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាច្រើន​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​យ៉ាប់យ៉ឺន​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន និង​នយោបាយ​បង្រួម​កម្រិត​អាជីវកម្ម​ថ្មី។

ជាក់ស្ដែង នៅ​ខែតុលា​កន្លង​ទៅ តម្លៃ​ហ៊ុន​របស់ China Life បាន​​ធ្លាក់ចុះ​គួរ​ឲ្យ​បារម្ភ​ពោល​គឺ​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៥៤% សម្រាប់​ផលចំណេញ​នៅ​ត្រីមាស​ទី ៣។

ក្រឡេក​ទៅ​មើល​ការ​ដាក់​ទោស​ទៅ​លើ​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចិន​វិញ គឺ​មាន​ភាព​ជាក់លាក់ និង​ម៉ត់ចត់​ខ្លាំង ជាពិសេស​គឺ​ទាក់ទង​នឹង​ករណី​ស៊ីសំណូក​សូកប៉ាន់​នេះ​តែ​ម្ដង។ ជាក់ស្ដែងកាលពី​ខែកញ្ញា​កន្លង​ទៅ Yuan Renguo អតីត​ប្រធាន​ក្រុមហ៊ុន​ Keichow Moutai ដែលជា​ក្រុមហ៊ុន​ផលិត​ស្រា​មាន​តម្លៃ​បំផុត​នៅ​លើ​ពិភពលោក ត្រូវបាន​រដ្ឋាភិបាល​សម្រេច​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក្រោយ​រកឃើញ​ទទួល​សំណូក ១៧ លាន​ដុល្លារ។

ដោយឡែក​ សម្រាប់​ករណី​លោក Wang Bin ពេលនេះ​វិញមិនទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ព័ត៌មាន​បន្ថែម​នៅ​ឡើយ៕

ប្រភព: ndtv

248 Shares