សង​ជំងឺចិត្ត​សេដ្ឋី​ម្នាក់ ក្រោយ​ចាប់​ដាក់​ពន្ធនាគារ​ ៤ ឆ្នាំ​ ដោយសារ​កំហុស​បច្ចេកទេស

អន្តរជាតិ
190 Shares

យោង​ទៅ​តាម​ការ​ប្រកាស​របស់​តុលាការជាន់ខ្ពស់​របស់​តំបន់​ខ្វាងទុងកាលពី​ថ្ងៃសុក្រ​​បាន​ឲ្យ​ដឹង​ថា សហគ្រិន Gu Chujun គួរ​តែ​ទទួល​បាន​ការ​សង​ជំងឺចិត្ត​ប្រមាណ ៤៣០ ០០០ យន់ ឬ​ជាង ៦៧ ០០០ ដុល្លារ សម្រាប់​កំហុស​ដែល​រដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​សង​ជំងឺចិត្ត​នេះ​ផង​ដែរ​គឺ រួម​មាន ២៨១ ០០០ យន់​សម្រាប់​ការ​រំលោភ​លើ​សេរីភាព​ផ្ទាល់ខ្លួន និង ១៤៣ ០០០ យន់​សម្រាប់​របួស​ផ្លូវចិត្ត ហើយ​តុលាការ​ក៏​បាន​បញ្ជា​ឱ្យ​សង​ប្រាក់​សំណង ៨០ ០០០ យន់ ចំពោះ​ការ​ផាក​ពិន័យ​ និង​ការ​ទូទាត់​ការប្រាក់​ផង​ដែរ។​

រំលឹក​ដែរ​ថា លោក Gu អតីត​ប្រធាន​ក្រុមហ៊ុន Guangdong Kelon Electrical Holdings Co ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ ២០០៥ ពីបទ​ក្លែង​បន្លំ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ នៅ​ឆ្នាំ ២០០៨។ តែ​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត​ដិតដល់ លោក​ក៏​ត្រូវ​បាន​ដោះលែង​ឡើង​វិញ​នៅ​ខែកញ្ញា ២០១២។

ប្រភព: Globaltimes

190 Shares