មហាសេដ្ឋី​មាន​ដាច់​គេ​នៅ​អាស៊ី ​ទិញ​បាន​ភាគហ៊ុន​ធំសណ្ឋាគារ​នៅ​កណ្ដាល​ទីក្រុង New York តម្លៃ​ជិត ១០០ លាន​ដុល្លារ

អន្តរជាតិ
5.5K Shares

មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ីសញ្ជាតិ​ឥណ្ឌា លោក Mukesh Ambani បាន​ប្រកាស​ទិញ​ភាគហ៊ុន​ធំ​បំផុត​របស់​សណ្ឋាគារ Mandarin Oriental នៅ​ទីក្រុង New York ក្នុង​តម្លៃ ៩៨ លាន​ដុល្លារ ដែល​គិត​ជា​ភាគរយ គឺ​ទិញ​បាន ៧៣,៤% សម្រាប់​អចលនទ្រព្យ​ខ្នាត​យក្ស​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ការ​ឲ្យ​ដឹង​ពីក្រុមហ៊ុន Reliance ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេចត្រាញ់​ឥណ្ឌារូប​នេះ​ ក៏​​បង្ហើប​ពី​គម្រោង​ទិញ​ផ្ដាច់​ចំណែក​ភាគហ៊ុន​ដែល​សេសសល់ ក្នុង​តម្លៃ​ប្រហាក់ប្រហែល​គ្នា ក្នុង​ករណី​ម្ចាស់ភាគហ៊ុន​ផ្សេងទៀត​យល់ព្រម​ចង់​លក់​ចំណែក​របស់​ពួកគេ។

ទន្ទឹម​នឹង​នោះ ភាគី​ទាំង​សង​ខាង​ពោល​គឺ Reliance និង Investment Corporation of Dubai ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​សណ្ឋាគារ Madarin Oriental នឹង​សម្រេច​កិច្ច​ព្រមព្រៀង​នៅ​ចុងខែ​មីនា​ខាងមុខ ជាមួយ​តម្លៃ ៩៨,២ លាន​ដុល្លារ ស្របពេល​តម្លៃ​របស់​សណ្ឋាគារ​ទាំងមូល​គឺ​ស្ថិត​នៅ​ខ្ទង់​ប្រមាណ​ជាង ៣០០ លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា មិនខុសគ្នា​ពី​សណ្ឋាគារ​ដទៃ​ទៀត Mandarin Oriental គឺ​ទទួល​បាន​ភាព​អវិជ្ជមាន​ជាខ្លាំង​ដោយសារ​ការ​រាតត្បាត​កូវីដ ១៩ ពោល​ចំណូល​ដែល​ទទួល​បាន​កាលពី​ឆ្នាំ ២០២០ គឺ​បាន​ត្រឹម ១៥ លាន​ដុល្លារ​ ដែល​ខុសគ្នា​ដាច់​កាលពី​ឆ្នាំ ២០១៨ និង ២០១៩ ដែល​ទទួល​បាន ១១៥ លាន​ដុល្លារ និង ១១៣ លាន​ដុល្លារ​៕

ប្រភព: MSN

5.5K Shares